ជើងឯកឡានភីកអាប់ប្រចាំឆ្នាំ ២០២០ នៅអាមេរិក មានការផ្លាស់ប្ដូរ

រថយន្ត​ភីកអាប់ Chevrolet Silverado បាន​ឡើង​កាន់​កាប់​តំណែង​ជា​រថយន្ត​ភីកអាប់​លក់​ដាច់​បាន​ច្រើន​លំដាប់​ទីពីរ​នៅ​សហរដ្ឋអាមេរិក ដោយ​អាច​លក់​ចេញ​បាន​សរុប​ ៥៩៥ ០៩៤គ្រឿង ពេញ​មួយ​ឆ្នាំ ២០២០។

អតីត​ជើង​ឯក​លេខ​ពីរ​គឺ Ram បាន​​ធ្លាក់​តំណែង​មក​នៅ​លេខ​៣ ដោយ​អាច​លក់​រថយន្ត​បាន​ចំនួន ៥៦២ ៦៧៦គ្រឿង ក្នុង​រយៈពេល ១២​ខែ​នៃ​ឆ្នាំ ២០២០។ ចំណាត់​ថ្នាក់​លេខ​១ នៅ​តែ​បាន​ទៅ​លើ​រថយន្ត​ F-Series ដែល​លក់​ចេញ​បាន​សរុប ៧៨៧ ៤២២គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ចំណាត់​ថ្នាក់​លេខ​ ៤​ គឺ​បាន​ទៅ​លើ​ GMC Sierra ដែល​លក់​ចេញ​បាន ២៥៣ ០១៦គ្រឿង, លេខ៥​បាន​ទៅ​លើ Tundra របស់ Toyota ដែល​លក់​បាន ១០៩ ២០៣គ្រឿង និង​លេខ​៦ បាន​ទៅ​លើ​រថយន្ត​ Nissan Titan ជា​មួយ​ចំនួន​លក់​ ២៦ ៤៣៩គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម