ឡាន MG មួយនេះជិះ ១០០គ.មស៊ីប្រេងតែ ១,៣លីត្រប៉ុណ្ណោះ

MG Linghang គឺ​ជា​រថយន្ត SUV ​ប្រភេទ PHEV ដំបូង​គេ​របស់​ម៉ាក​រថយន្ត MG នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ២៥ ៧៧២ដុល្លារ ដល់ ២៨ ៨៦២ដុល្លារ ប៉ុណ្ណោះ។

រថយន្ត​នេះ​មាន​បំពាក់​ប្រព័ន្ធ PHEV ដែល​អាច​ផលិត​កម្លាំង​សរុប​បាន​ ២៩១​សេះ និង​អាច​ស្ទុះ​ពី ០ ដល់ ១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​​ ៧វិនាទី ហើយ​ប្រើ​ប្រព័ន្ធ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ១០វគ្គ។ ដោយ​សារ​តែ​ជា​ប្រភេទ​រថយន្ត PHEV ហេតុ​នេះ​ហើយ​វា​អាច​សន្សំ​ប្រេង​បាន​ច្រើន ដោយ​ការ​ជិះ ១០០​គីឡូម៉ែត្រ ស៊ី​ប្រេង​ត្រឹម ១,៣លីត្រ។ បន្ថែម​ពី​នេះ​វា​អាច​រត់​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន ៧៥គីឡូម៉ែត្រ និង​ប្រើ​ពេល ៥​ម៉ោង ដើម្បី​សាក​ភ្លើង​ពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​ប្រើ​ប្រព័ន្ធ PHEV រថយន្ត Linghang ស៊េរី​ឆ្នាំ ២០២១ នេះ មិន​មាន​ចំណុច​អ្វី​ខុស​ប្លែក​ពី​ប្រភេទ​ធម្មតា​ខ្លាំង​នោះ​ទេ ពោល​គឺ​មាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ផ្ទាំង​ប៉ាណា​មុខ​ថ្មី ដែល​កាន់​តែ​ទាក់ទាញ និង​ទាន់​សម័យ។

នៅ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​ក៏​មើល​ទៅ​ឃើញ​ថា​មាន​ប្រណីត​ភាព​ផង​ដែរ ដោយ​មាន​បំពាក់​នូវ​អេក្រង់ LCD ទំហំ ១០,១អ៊ីញ សម្រាប់​ការ​​កម្សាន្ត និង​អេក្រង់​ទំហំ ១២,៣អ៊ីញ​ សម្រាប់​ជា​កុងទ័រ​ប្រភេទ​ឌីជីថល​សុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម