Jeep Gladiator ចេញលក់ប្រភេទម៉ាស៊ីនម៉ាស៊ូត V6 នៅអឺរ៉ុប

Jeep បានបើកបញ្ជាឲ្យកក់រថយន្តភីកអាប់ Gladiator នៅទូទាំងទីផ្សារអឺរ៉ុប ខណៈវានឹងចេញលក់ជាផ្លូវការ នៅដើមឆ្នាំ២០២១ នេះតែម្តង។

អតិថិជនអឺរ៉ុបនឹងទទួលបានជម្រើសម៉ាស៊ីនតែ ១គត់ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Multijet V6 មានកម្លាំងសរុប ២៦០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ ជាមួយគ្នានេះដែរ Gladiator លក់នៅអឺរ៉ុប នឹងផ្តល់ជម្រើសម៉ូដែល Sport, Overland និង Launch Edition ជាមួយជម្រើសពណ៌ចំនួន ៩ និង តួខ្លួនប្រភេទដំបូលទន់ និងដំបូលធម្មតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមក្រុមហ៊ុន Jeep បានឲ្យដឹងថា Gladiator Sport នឹងមុងងារ និងការតុបតែងសម្រាប់ Off-road ខណៈ Overland គឺផ្តល់នូវមុខងារស្តង់ដារជាច្រើន បើនិយាយអំពីផាសុកភាព និងបច្ចេកវិទ្យា។ ដោយឡែកចំពោះ Launch Edition វិញ មានបំពាក់លក្ខណៈពិសេសស្តង់ដារជាច្រើន ដូចជា យ៉ាន់ Alloy ១៨អ៊ីញ, ដំបូលរឹងពណ៌ដូចតួខ្លួន និង មុខងារ Cargo Management Group ជាដើម។

បន្ថែមពីនេះ កាប៊ីនខាងក្នុងរបស់ Gladiator Launch Edition មានបំពាក់ពូកស្បែកពណ៌ខ្មៅ, អេក្រង់កម្សាន្ត ៨,៤អ៊ីញ មានមុខងារ Android Auto, Apple CarPlay, កាមេរ៉ាមើលខាងមុខ និងប្រព័ន្ធសំឡេង Alpine Premium Audio system ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម