ថតបានរាងឡាន Lexus NX ជំនាន់ថ្មីជាលើកដំបូងបំផុត

រថយន្ត Lexus NX បានបង្ហាញវត្តមានជាផ្លូវការកាលពីឆ្នាំ ២០១៤ ដោយនៅឆ្នាំ ២០១៨ វាទទួលបានការអាប់ដេតដែលផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ ដែលមិនទាន់ចេញជាជំនាន់ទីពីរដែលមានការផ្លាស់ប្ដូររូបរាងថ្មីនៅឡើយទេ។

2022 Lexus NX Front Spy Photo

នាពេលនេះគេទទួលបានរូបភាពដំបូងនៃរថយន្ត Lexus NX ជំនាន់ថ្មី ដែលគេថតបាននៅពេលដែលវារត់សាកល្បងនៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ យ៉ាងណាក្ដីរថយន្តនេះមានការបិទបាំងការឌីហ្សាញបានយ៉ាងល្អបំផុត ដូចនេះមិនអាចមើលដឹងថារូបរាងថ្មីមានសភាពបែបណានោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus NX ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹង TNGA ដូចជារថយន្ត Toyota RAV4 ដែរ ហើយវានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាងរបស់ Toyota RAV4 ផងដែរ ដោយមានមកជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥លីត្រ ៦ស៊ីឡាំងដែលខ្ចីពី Toyota RAV4 ទៀតផង។

ដោយសារតែនេះជាការប្រទះឃើញរូបរាងរថយន្ត Lexus NX ជាលើកដំបូងបំផុត ហេតុនេះនៅមានព័ត៌មានច្រើនទៀតដែលគេមិនទាន់ដឹងពីវា ប៉ុន្តែគេប៉ាន់ស្មានថារថយន្តនេះនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ ដែលនឹងចេញលក់ជាស៊េរីឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម