ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ធ្វើការបង្ហាញជូនរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត​ តូយ៉ូតា (ខេមបូឌា)​ ខូ អិលធីឌីដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខរបស់រថយន្ត​Toyota ធ្វើការសម្ភោធជាផ្លូវការរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ នៅទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញតាមរយៈការផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន Toyota Cambodia នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន។

ដូចជាកិត្តនាមរបស់រថយន្ត Toyota Corolla Cross គឺជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ​ TNGA (Toyota New Global Architecture) ជាមួយគំនិតដែលយកមកបង្កើត Toyota Corolla Cross ដើម្បីគុណសម្បត្តិ២យ៉ាងគឺភាពរឹងមាំ​និងរំលេចនូវភាពលេចធ្លូររបស់ខ្លួន។​ ភាពរឹងមាំដែលផ្តោតសំខាន់ទៅលើការបង្កើនគុណភាពនៃប្រតិបត្តិការប្រចាំរបស់តួគ្រោងឆ្អឹងនិងការបង្កើតឡើងជាមួយតួនាទីសំខាន់ៗដែលនាំមកនូវលក្ខណះពិសេសរបស់រចនាបថនីមួយៗធ្វើឲ្យមានភាពទាក់ទាញដ៍ល្អឥតខ្ចោះ។ រថយន្ត Corolla Cross  បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។ ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយរបស់គ្រួសារតូយ៉ូតាបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយរបស់តូយ៉ូតា ដែលជាកញ្ចប់សុវត្ថិភាព​ TSS (Toyota Safety Sense) មានមុខងារ៤គឺ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ

២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ

៣.ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ

៤.ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។

លើសពីប្រព័ន្ធ TSS​ នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC​ ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង ឯនៅពេលដែលថយចេញពីចំណតក៍មានផ្តល់សញ្ញាពេលមានឧបសគ្គដូចគ្នា។ អេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple CarPlay  និង Android Auto   នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី​ និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។ រថយន្ត Corolla Cross មានរូបរាងថ្មីមួយក្នុងចំណោមរថយន្តToyotaប្រភេទSUVដ៍សំខាន់ ដោយរួមបញ្ចូលគ្នានៃរថយន្តCorollaជាមួយនឹងរថយន្តRav4 ទាំងក្នុងនិងក្រៅ។ ការរចនាបទថ្មីស្រឡាងប្រកបដោយផាសុកភាពរបស់រថយន្ត Corolla Cross បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនយ៉ាងខ្លាំងទៅលើរូបរាងដ៍ប្រណិតជាមួយនឹងសមត្ថភាពខ្ពស់របស់ម៉ាស៊ីន។ រថយន្ត Corolla Cross​ ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ​ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស។

លោក​ ហ៊ីរ៉ូ​យូ​គិ អុីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)

លោក​ ហ៊ីរ៉ូ​យូ​គិ អុីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានថ្លែងសុន្ទរកថារបស់គាត់ផ្តោតលើការផ្តល់ផលិតផលល្អបំផុត​និងសេវាកម្មឱ្យអតិថិជនគ្រប់រូបក្នុងការរស់នៅប្រកបទៅនឹងភាពងាយស្រួល​និងសុវត្ថិភាពទោះបីប្រជាជនកំពុងមានបញ្ហាប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតនិងផលប៉ះពាល់នៃ Covid19 នៅទូទាំងពិភពលោកក៏ដោយ។ ក្នុងការថ្លែងសុន្ទរកថារបស់គាត់“យើងជឿជាក់យ៉ាងមុតមាំថានៅតែអាចផ្សារភ្ជាប់គ្នាបានមិនថាក្នុងកាល:ទេស:ណាក៏ដោយយើងក៏បាននាំជូននូវរថយន្តប្រភេទថ្មីលក្ខណ:គ្រួសារដែលអាចនាំលោកអ្នកទៅដល់គោលដៅដែលអ្នកចង់ទៅដោយមានសុវត្ថិភាព”លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីវិធីដែលក្រុមហ៊ុនតូយ៉ូតាអាចជួយអ្នកជំនាញនិងអាជីវកម្មឱ្យសម្រេចគោលដៅរបស់ពួកគេនិងចូលរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការបង្ហាញនូវមធ្យោបាយដឹកជញ្ជូនចុងក្រោយមួយដែលអាចបត់បែននិងមានលក្ខណះពិសេសដែលអនុញ្ញាតឱ្យមានការចល័តនិងរីកចម្រើនដែលអាចជឿទុកចិត្តបាន។

លោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)
លោក ថា សុភាព ប្រធានផ្នែកទីផ្សារក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)

លក្ខណៈពិសេសនៃរថយន្តត្រូវបានណែនាំដោយ លោក ថា សុភាព រួមទាំងលោក កែវ វឌ្ឍនៈ ហើយនឹងក្រុមខាងតូយ៉ូតាToyota Corolla Cross ឥឡូវនេះមាននៅគ្រប់សាខាតូយ៉ូតាទាំង៥កន្លែង​ មាននៅ ទីស្នាក់ការកណ្ដាល(ទឹកថ្លា) សាខាទួលសង្កែ សាខាបឹងកេងកង សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង ហើយវាមានជម្រើសពណ៌ផ្សេងៗសម្រាប់អតិថិជនជ្រើសរើសបានផងដែរ។

ការតាំងបង្ហាញ នៅទីស្នាក់ការកណ្តាលតូយ៉ូតា (ទឹកថ្លា)
ការតាំងបង្ហាញ នៅតូយ៉ូតាសាខាបឹងកេងកង
ការតាំងបង្ហាញ នៅតូយ៉ូតាសាខាទួលសង្កែ
ការតាំងបង្ហាញ នៅតូយ៉ូតាសាខាខេត្តសៀមរាប
ផ្ទាំងផ្សាយពាណិជ្ជកម្ម