ក្រុមហ៊ុន Startup ខាងរថយន្តអគ្គិសនីរបស់ចិនឈ្មោះ Human Horizons បានបង្ហាញអំពីគំរូរថយន្ត SUV ម៉ូដែលដំបូងរបស់ខ្លួន ដែលមានឈ្មោះថា HiPhi 1។
HiPhi គឺជារថយន្ត SUV ប្រើប្រាស់ថាមពលអគ្គិសនី ដែលទ្វារក្រោយរបស់វាឌីហ្សាញដូចជាស្លាបស្រដៀងនឹងរថយន្ត Tesla Model X ហើយមានទ្វារមួយទៀតបើកបញ្ច្រាសទិសពីទ្វារជួរខាងមុខ។ នៅផ្នែកខាងក្នុងមានកៅអីអង្គុយចំនួន ៣ ជួរ និងមានអេក្រង់បង្ហាញទិន្នន័យធំៗរបស់ដល់ ៣ ឯណោះនៅផ្នែកខាងមុខ។
Human Horizons បាននិយាយថាប្រភេទផលិតផលសម្រេច នឹងមានលក្ខណៈស្រដៀងនឹងប្រភេទគំរូនេះ ប៉ុន្តែធាតុផ្សំពិសេសមួយចំនួននឹងត្រូវដកចេញ។ ជាក់ស្ដែងគឺនឹងប្រើប្រាស់កញ្ចក់មើលចំហៀង ជំនួសឲ្យកាមេរ៉ាមើលក្រោយ ដោយសារមុខងារនេះមិនទាន់ទទួលបានការអនុញ្ញាតខាងច្បាប់ចិននៅឡើយទេ។ ចំពោះកាលបរិច្ឆេទចេញលក់ មិនទាន់កំណត់នៅឡើយទេ៕