Land Cruiser Prado ដែលគ្រប់គ្នាស្គាល់ ពេលនេះចេញសេរ៊ីថ្មីជាផ្លូវការ

(ប្រទេសអង់គ្លេស) យោងតាមការចុះផ្សាយព័ត៍មានផ្សេងៗបានអោយដឹងថា ក្រុមហ៊ុន តូយ៉ូតា នឹងបញ្ចេញនូវរថយន្ត Land Cruiser ជំនាន់ថ្មីនៅដើមខែសីហាខាងមុខនេះ ដែលជាថ្ងៃកំណើតគម្រប់ ៧០ ឆ្នាំនៃការចាប់កំណើតរបស់រថយន្ត Land Cruiser នេះផងដែរ។ រថយន្ត SUV នេះទើបតែចេញផ្លូវការក្នុងឆ្នាំ ២០២១នេះ ក្នុងប្រទេសអង់គ្លេស ដែលគ្រប់គ្នាស្គាល់ជារថយន្ត Land Cruiser Prado នៅលើទីផ្សារប្រទេសមួយចំនួន រួមទាំងវៀតណាមផងដែរ។

សម្រាប់ម៉ូឌែល ២០២១នេះបាន អាប់ដេតលើបច្ចេកវិទ្យា និងម៉ាស៊ីន។ Land Cruiser នៅតែបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រដដែល ប៉ុន្តែបង្កើនកម្លាំងអោយខ្លាំងជាមុនចំនួន ២៣សេះ ទៅ ១៩៧សេះ និងពី ៥០Nm ទៅ ៥០០Nm ប្រើប្រាស់ប្រអប់លេខ ៦វគ្គអូតូ អា​ចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រ ប្រើពេល ៩,៩វិនាទី និងល្បឿនអតិបរមា ១៧៥គីម៉ែត្រក្នុងមួយម៉ោង ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៧,៤លីត្រ/ ១០០គីឡុម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះសម្រាប់បច្ចេកវិទ្យារថយន្តប្រភេទ SUV នេះអាប់ដេតលើប្រព័ន្ធអេក្រង់កម្សាន្ត និង អេក្រង់ភ្លោះប្រភេទ Touch Screen ដែលមានមុខងារ Apple CarPlay និង Android Auto ផងដែរ។ បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ទី ២ផងដែរ។

សរុបមក Land Cruiser Prado ឆ្នាំ ២០២១ ស្រដៀងនឹងសេរ៊ីមុនដែរ គឺនៅតែខ្លាំង និងរឹងមាំដដែល។ Land Cruiser ២០២១ មានបណ្តោយ ៤ ៨៤០មីលីម៉ែត្រ ទទឹង១ ៨៨៥មីលីម៉ែត្រ និងប្រវែង១ ៨៤៥មីលីម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម