កាលពីថ្ងៃទី ២២ ខែមករាកន្លងទៅក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast បានបង្ហាញនូវរូបភាព និងព័ត៌មាននៃម៉ូឌែល SUV ស៊េរីថ្មីចំនួន ៣ ដែលមានឈ្មោះថា VF31, VF32 និង VF33 ដែលសុទ្ធតែជារថយន្តអគ្គិសនី។ ដោយរយ:ពេលមិនយូរប៉ុន្មាន ស្ថានីយសាកភ្លើងមួយចំនួន សម្រាប់រថយន្តអគ្គិសនីត្រូវបានសាងសង់ដោយក្រុមហ៊ុន VinFast នៅទីក្រុងហាណូយ។ ជាក់ស្តែងស្ថានីយសាកភ្លើងទាំងនេះមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយក្នុងសង្កាត់ Gia Lam ទីក្រុងហាណូយ។
ក្រៅពីស្ថានីយ៍សាកភ្លើងសម្រាប់រថយន្ត ក៏មានស្ថានីយ៍សាកភ្លើងសម្រាប់ម៉ូតូផងដែរ។ បច្ចុប្បន្នស្ថានីយ៍សាកភ្លើងសម្រាប់ម៉ូតូត្រូវបានដាក់ឱ្យដំណើរការ ខណៈពេលដែលស្ថានីយ៍សាករថយន្តនៅតែដំណើរការសាងសង់នៅឡើយ ហើយស្ថានីយ៍សាកភ្លើងសម្រាប់រថយន្តអគ្គិសនីរួមមានការសាកថ្មលឿន និងសាកថ្មយឺត។
រថយន្តអគ្គិសនី SUV ស៊េរីថ្មីចំនួន ៣ ដែលមានឈ្មោះថា VF31, VF32 និង VF33 មានកម្លាំង ១១៤ សេះ កម្លាំង ៤០២ សេះនិង ២០១ សេះ។ ជាមួយនឹងការសាកពេញម្តងរថយន្តទាំង ៣ ម៉ូដែលអាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រ ៥០៤ គីឡូម៉ែត្រ និង៥៥០ គីឡូម៉ែត្ររៀងៗខ្លួន។