Lexus LS 500 ឆ្នាំ២០២១ ចេញលក់នៅប្រទេសអាស៊ីមួយនេះ ថ្លៃជាង Lexus LX 570 នៅខ្មែរទៀត

បន្ទាប់ពីប្រទេសថៃ ម៉ាឡេស៊ីគឺជាទីផ្សារទី ២សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ដែលបានប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Lexus LS 500 ឆ្នាំ២០២១។ សម្រាប់ម៉ាឡេស៊ី រថយន្ត Lexus LS 500 ឆ្នាំ២០២១ មានចំនួន ២ប្រភេទ គឺ LS 500 Luxury និង LS 500 Executive Kiriko។

រថយន្ត Lexus LS 500 ទាំង ២ប្រភេទ នឹងបំពាក់បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged V6 បង្កើតកម្លាំងបាន ៤១៥សេះ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ និងប៉ុងមួយវិលកង់មុខ(FWD)។ វាអាចស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥វិនាទី និងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បានធ្វើការអាប់ដេតលើរូបរាងរបស់វា និងបានបំពាក់ជាមួយលក្ខណ: ពិសេសមួយចំនួន ដូចជា កាងមុខ, រន្ធបឺតខ្យល់, ប៉ាណាមុខ, ចង្កៀងមុខ-ក្រោយ និង អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, បច្ចេកវិទ្យា AHS adaptive headlight និងយ៉ាន់កង់ទំហំ ២០អ៊ីញ ជាដើម។

រីឯផ្នែកខាងក្នុងរបស់វាវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Autoនិង Apple CarPlay ព្រមមានអេក្រង់ Touch Screen នៅចំកណ្តាលទំហំ ៣អ៊ីញ, Color HUD Screen, ឧបករណ៍តន្ត្រី Mark Levinson ចំនួន ២៦ចំណុច ជាដើម។

គ្រប់ម៉ូឌែល Lexus LS 500 ឆ្នាំ២០២១ មានជម្រើសក្នុងការបើកបរ ៦ជម្រើស ដូចជា៖ Eco, Comfort, Customise, Normal, Sport S និង Sport S+ និងមានបំពាក់ជាមួយកញ្ជប់សុវត្តិភាព Lexus Safety System+ និងពោងសុវត្តិភាព ចំនួន ១២ផងដែរ។

សម្រាប់តម្លៃរបស់ LS 500 Luxury មានតម្លៃ ២៥៣ ២០០ដុល្លារ និង LS 500 Executive Kiriko តម្លៃ ៣២២ ៧០០ដុល្លារ ថ្លៃជាងម៉ូឌែលធម្មតាចំនួន ៦០ ០០០ដុល្លារ ព្រោះ Executive Kiriko បានបំពាក់ជាមួយកញ្ជប់ Kiriko Cut Glass ដែលជាសិល្បះនៃការធ្វើដោយដៃរបស់ សិល្បះករជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម