Lexus កំពុងផលិតឡាន SUV ប្រភេទ Off-Road ថ្មី

ប្រធាននៃក្រុមហ៊ុនប្រឹក្សាឈ្មួញលក់រថយន្ត Lexus នៅសហរដ្ឋអាមេរិកលោក John Iacono បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនរថយន្តប្រណីត Lexus កំពុងតែសំងំផលិតរថយន្តថ្មីៗជាច្រើនម៉ូដែល។

ប្រធានខាងលើបាននិយាយថាកាលពីថ្មីៗកន្លងទៅនេះ Lexus បានបង្ហាញអំពីផលិតផលថ្មីមួយដែលចំនួនដែលខ្លួនកំពុងផលិត ហើយផលិតផលទាំងនោះសុទ្ធតែទទួលបានការពេញចិត្តខ្លាំងពីសំណាក់សមាជិកឈ្មួញលក់រថយន្ត Lexus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិតថាលោក John មិននិយាយអ្វីច្រើនអំពីផលិតផលថ្មីរបស់ Lexus របស់លោកបានបញ្ជាក់ថារថយន្តកៅអី៣ជួរថ្មីរបស់ Lexus នឹងបង្ហាញវត្តមានឆាប់ៗនេះ។

លោកបានបន្តថាគេអាចរំពឹងចាំមើលរថយន្ត SUV ជំនាញខាងបើកបរ Off-Road ដែលវាមានចំណុចពិសេសជាច្រើន។ រថយន្តប្រភេទនេះនឹងមានផលិតលក់ក្នុងចំនួនតិចតួច ហើយវានឹងជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះម៉ាក Lexus ផងដែរ។

មិនតែប៉ុណ្ណោះលោក John បានបញ្ជាក់ដែរថារថយន្តអគ្គិសនីថ្មីរបស់ Lexus គឺកំពុងនៅតាមផ្លូវ ហើយលោកជឿជាក់ថារថយន្តអគ្គិសនីគឺជាអនគាត។ លោកមិនបាននិយាយអំពីរថយន្តអគ្គិសនីច្រើននោះទេ ប៉ុន្តែបញ្ជាក់ថាឈ្មួញលក់រថយន្ត Lexus ពេញចិត្តនឹងវាខ្លាំង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម