GM នឹងផលិតអាគុយឡានប្រភេទថ្មី ដែលសាកម្តងអាចបើកបានជិត ១០០០គ.ម

ប្រធានក្រុមហ៊ុន General Motors លោក Mark Reuss បានប្រើព្រឹត្តិការណ៍ Washington Post Live ដើម្បីប្រកាសភាពជាដៃគូថ្មី ក្នុងការផលិតអាគុយរថយន្តអគ្គិសនី Li-Metal ថ្មី។

ថ្វីបើព័ត៌មានលម្អិតនៅមានកំណត់ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើនេះ កំពុងសហការណ៍ជាមួយក្រុមហ៊ុន SolidEnergy Systems ដើម្បីផលិតអាគុយ Li-Metal ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសហការណ៍គ្នានេះ គឺដើម្បីផលិតអាគុយរថយន្តអគ្គិសនី ដែលមានដង់ស៊ីតេថាមពលទ្វេដង ដូចអាគុយ lithium-ion ដែរ ខណៈពេលដែលវាមានតម្លៃថោកជាងរហូតដល់ ៦០ ភាគរយផងដែរ។ ការកាត់បន្ថយការចំណាយសន្យាថានឹងធ្វើឲ្យការប្រើប្រាស់រថយន្តអគ្គិសនី មានសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែអ្នកមានចំណូលទាប។

ជាមួយគ្នានេះដែរ លោក Mark Reuss បានអះអាងថា អាគុយ Li-Metal ថ្មីនេះនឹងមានសមត្ថភាពអាចបើកបរបានចម្ងាយ ចន្លោះពី ៥០០ ទៅ ៦០០ម៉ាយ៍ (៨០០-៩៦០គីឡូម៉ែត្រ) រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម