ទីផ្សារនៃរថយន្ត SUV ប្រណីត កំពុងតែត្រូវប៉ាន់ខ្លាំង ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន បានដាក់បញ្ចេញរថយន្តរបស់ខ្លួន ដើម្បីប្រជែងក្នុងទីផ្សាររៀងៗខ្លួន ជាក់ស្តែងកាលពីពេលថ្មីៗនេះ Jeep បានចេញរថយន្ត Grand Wagoneer ជាដើម។
យ៉ាងណាក៏ដោយ រថយន្តដែលធំបំផុតរបស់ Audi គឺ Q7 ខណៈម៉ូដែល Q8 មានបំពាក់កៅអីតែ ៥ ប៉ុណ្ណោះ ប៉ុន្តែ Audi បានចុះប៉ាតង់ឈ្មោះ Q9 រួចមកហើយ តាំងពីឆ្នាំ២០១៣ មកម្ល៉េស។
ជាមួយគ្នានេះដែរ ថ្មីៗនេះគេក៏បានប្រមាញ់បានរថយន្ត SUV ខ្នាតធំថ្មីសន្លាង ដែលបំពាក់ឡូហ្គូកងមូល៤ ដែលវាទំនងជាដល់ពេលវេលារបស់ Audi ក្នុងការបញ្ចេញរថយន្តធំបំផុតរបស់ខ្លួនហើយ។
មិនខុសពីការឌីហ្សាញលើរថយន្ត Audi ដទៃទៀតនោះទេ គឺគេរំពឹងថាវានឹងបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ជាមួយនឹងចង្កៀងមុខ LED រាងស្លីម ហើយមានអំពូលកាត់អ័ព្ទនៅពីក្រោមទាំងសងខាង។
គួរឲ្យដឹងដែរថា ស្របពេលដែលរថយន្ត Audi Q7 និង Q8 មានទំហំធំស្រាប់ទៅហើយក្តី ប៉ុន្តែ Q9 នេះត្រូវគេរំពឹងថា អាចមានទំហំធំជាង និងផ្តល់ជម្រើសកៅអីអង្គុយដល់ទៅ ៨ ឯណោះ៕