Mercedes G-Class គឺជាប្រភេទរថយន្ត SUV ដែលអាចបើកលុកគ្រប់កន្លែង ខណៈរថយន្ត Mercedes ដទៃទៀតមិនធ្លាប់ទៅដល់។
ដើម្បីបង្ហាញភស្តុតាងរបស់ខ្លួនសារជាថ្មីម្តងទៀត ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ បានយកវាទៅកាន់ទំនប់ Punta Negra Dam ក្នុងប្រទេសអាហ្សង់ទីន ដែលមានទីតាំងនៅទន្លេ San Juan River ចម្ងាយ ២៤ គីឡូម៉ែត្រពីខាងលិចនៃទីក្រុង San Juan។ ទំនប់នោះមានកម្ពស់ ១០១ ម៉ែត្រ និងប្រវែង ៧០០ ម៉ែត្រ។
ការបង្អួតសមត្ថភាពដ៏អស្ចារ្យនោះត្រូវបានធ្វើឡើងដោយម៉ូដែល G 350d ខណៈក្រុមហ៊ុន Mercedes និយាយយ៉ាងសាមញ្ញាថា “ព្រោះវាអាចធ្វើបាន” ដោយបន្ថែមថា “G-Class អាចទៅដល់កន្លែងដែលឡានផ្សេងទៅមិនដល់”៕
សូមទស្សនាវីដេអូទាំងអស់គ្នា៖