ឡាន Jeep Compass ឆ្នាំ២០២១ លក់នៅអឺរ៉ុប មានមុខងារបើកបរស្វ័យប្រវត្តិ កម្រិត២

ក្រុមហ៊ុន Stellantis ទើបតែបានប្រកាសចេញរថយន្ត SUV ថ្មីដំបូងបង្អស់របស់ខ្លួននៅអឺរ៉ុប គឺ Jeep Compass ស៊េរីឆ្នាំ២០២១។ ថ្វីបើវាមិនមានការឌីហ្សាញថ្មីទាំងស្រុង ប៉ុន្តែរថយន្តតួខ្ពស់នេះបានបំពាក់ ប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល កម្រិត២ ដំបូងបង្អស់ក្នុងត្រកូល Jeep។

រថយន្ត Jeep Compass ឆ្នាំ២០២១ បានឌីហ្សាញតាប្លូថ្មី ហើយមានបំពាក់អេក្រង់កម្សាន្តទំហំដល់ ១០,១អ៊ីញ ជាប្រភេទ Touchscreen និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលពិសេសនោះគឺ រថយន្ត Compass ថ្មីបានបំពាក់បច្ចេកវិទ្យា ADAS ជំនាន់ចុងក្រោយមកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ driver drowsiness alert, traffic sign recognition, intelligent speed assist និង automatic emergency braking with pedestrian and cyclist detection។ មិនតែប៉ុណ្ណោះ វាដំណើរការគួបផ្សំជាមួយមុខងារ adaptive cruise control with lane keep assist ដើម្បីរក្សារថយន្តឲ្យស្ថិតនៅចំកណ្តាលគន្លងផ្លូវ។

Jeep Compass ឆ្នាំ២០២១ ផ្តល់ជម្រើសម៉ាស៊ីនសាំងថ្មី ចំណុះ ១,៣លីត្រ កម្លាំង ១២៨សេះ និង ១៤៨សេះ ហើយអាចជ្រើសរើសយកប្រអប់លេខដៃ ឬអូតូបាន។ ចំណែកឯជម្រើសម៉ាស៊ីនម៉ាស៊ូតវិញ គឺចំណុះ ១,៦លីត្រ ប្រើលេខដៃ ៦វគ្គ។ វាមានទាំងជម្រើសប៉ុងមួយវិលកង់មុខ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម