MG បញ្ចេញ Concept រថយន្តស្ព័រអគ្គិសនី ដែលអាចជិះបាន ៨០០គីឡូម៉ែត្រ

ក្រុមហ៊ុន MG បានបញ្ចេញរូបភាព​ជា​ច្រើន​សន្លឹក​នៃ​រថយន្តអគ្គិសនី Cyberster Concept មុនពេលបង្ហាញខ្លួនជាផ្លូវការ​ក្នុង​កម្មវិធី Shanghai Auto Show។

រថយន្តស្ព័រប្រភេទអគ្គិសនីនេះ ទទួលបានគំនិតឌីស្សាញពីរថយន្ត MGB Roadster។ ក្រុមហ៊ុន MG បានអះអាងថា វាអាចជិះបានចម្ងាយប្រហែល ៨០០គីឡូម៉ែត្រ ខណ:ពេលសាកថ្មពេញ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣វិនាទី។ ប៉ុន្តែសម្រាប់កម្លាំងសេះ និងថាមពលអាគុយរបស់វា ក្រុមហ៊ុនពុំបានបញ្ចេញឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងមុខនៃ Cyberster Concept លក្ខណៈពិសេសជាមួយសំណាញ់ប៉ាណា MG ដែលប្រើជារន្ធខ្យល់ បញ្ចេញបញ្ចូលខ្យល់នៃរថយន្ត ព្រមទាំងចង្កៀងមុខដែលមានឈ្មោះថា “ Magic eye” ដែលនៅពេលចុច Switched On វានឹងបើកឡើង។ រីឯផ្នែកខាងក្រោយ បានបំពាក់ជាមួយអំពូល LED ដែលមានលក្ខណ:ដូចបន្ទាត់ត្រង់ចុះក្រោម ដែលបង្ហាញអំពីអត្តសញ្ញាណបិតិកភណ្ឌអង់គ្លេសរបស់ MG (echoes MG’s British heritage)។

ផ្នែកខាងក្នុងបានបំពាក់ជាមួយអីចំនួន ២ដែលខណ្ឌដោយតាប្តូ រវាងអ្នកបើកបរ និងអ្នកដំណើរ។ ហើយអ្នកបើកបរ និងអ្នកដំណើរក៏អាចភ្ជាប់ជាមួយអ៊ិនធឺណិត 5G បានផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទៀតអំពី Cyberster Concept ក្រុមហ៊ុន MG នឹងបង្ហាញនៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Shanghai Auto Show នៅថ្ងៃទី ២១ ខែមេសានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម