មានការបង្ហោះ និងចែកចាយរូបភាពរបស់ប្រភេទ LC300 ដែលជារថយន្តសេ៊រីថ្មីរបស់ស្តេចឡានតូយ៉ូតានោះគឺ Land Cruiser ២០២២ ហើយនេះមិនមែនជារូបភាពគូរដោយកុំព្យូទ័រ 3D ទៀតឡើយ។ តាមរយៈរូបភាពនោះបានអោយដឹងថានោះជារូបភាពដែលថតបានក្នុងពេលដឹកកំពុងជញ្ជូនរថយន្ត LC300 នោះ ហើយរូបភាពនេះគឺបានពី Cochespias និង Creative311 ។
ក្រៅពីរូបភាពទាំងនេះ ក៏មានរូបភាពនៅផ្នែកខាងក្នុងផងដែរ ដែលគេគិតថាបានផ្លាស់ប្តូរអេក្រង់កំសាន្តលំនាំប្រហែលដូច LX570 មានទំហំ ១២,៣អុីញ កុងទ័រឌីជីថលទំហំ ៧អុីញ។
យោងតាមសារព័ត៌មានរបស់ជប៉ុន Creative311 បាននិយាយម៉ាស៊ីនម៉ាស៊ូតចាស់ 4.5L Turbo V8 នឹងត្រូវជំនួសដោយម៉ាស៊ីនម៉ាស៊ូត 3.3L Turbo V6 ផលិតថាមពលកម្លាំងសេះប្រហែល ៣០៤hp និងកម្លាំងរមួល ៦៨៧nm។ ជម្រើសម៉ាស៊ីនសាំង 3.5L Twin-Turbo V6 ផលិតថាមពលកម្លាំងសេះប្រហែល ៤១៤hp និងកម្លាំងរមួល ៥៨៩nm ខណៈខាងតូយ៉ូតាបានបញ្ជាក់យ៉ាងច្បាស់ថានឹងមានប្រភេទអគ្គិសនីហាយប្រ៊ីត (Electrified Hybrid) ដែលនឹងមកដល់នៅពេលបន្ទាប់ទៀត។ មួយវិញទៀតនោះ កាន់តែច្បាស់រថយន្តក៏នឹងមានប្រភេទ GR (Gazoo Racing) ដែលជាប្រភេទកម្លាំងខ្លាំង លេងកាង និងរូបរាងស្ព័រ ភ្ជាប់ដោយថាសកង់ទំហំ ១៨អុីញ។
យោងតាមរយៈរូបភាពពី creative311 រថយន្ត Land Cruiser ឆ្នាំ២០២២ មានជម្រើស ៦ប្រភេទគឺ៖ ZX, AX, GX-R, VX, VX-R និង GR។
យើងនឹងរង់ចាំការប្រកាសផ្លូវការ និងការមកដល់នៃរថយន្តនេះបន្ទាប់ទៀត។