បន្ទាប់ពីក្រុមហ៊ុន Huawei និង Xiaomi ក្រុមហ៊ុន Oppo ក៏ត្រៀមផលិតរថយន្តដែរ

យោងតាមការរាយការណ៍ពីសារព័ត៌មានប្រទេសចិនបានអះអាងថា សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Oppo បានចាប់ផ្តើមប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ធ្វើការនៅក្នុងឧស្សាហកម្មរថយន្ត។

លោក Tony Chen នាយកប្រតិបត្តិក្រុមហ៊ុន Oppo បាននិយាយថា”ទោះបីនៅក្នុងវិស័យយាន្តយន្តក្រុមហ៊ុន Oppo នឹងផ្តោតលើវិស័យដែល Oppo អាចដំណើរការបានល្អ។ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តមិនអាចផលិតរថយន្តបានល្អទេ យើងនឹងសាកល្បងវានាពេលអនាគតបន្តទៀត” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Tony Chen ត្រូវបានគេនិយាយថា បានជួបជាមួយក្រុមហ៊ុនផលិតអាគុយ CATL កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ថែមពីនេះ Oppo បានបង្កើតក្រុមអ្នកជំនាញផ្នែក Self-driving car experts ដែលក្នុងនោះមានលោក Eric Guo ដែលធ្លាប់បានធ្វើរការអោយក្រុមហ៊ុន XPeng ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិនផងដែរ។

សារព័ត៌មានរថយន្តចិនបាននិយាយថាក្រុមហ៊ុន Oppo កំពុងធ្វើការសិក្សាស្រាវជ្រាវ នៅឯរោងចក្រមួយក្នុងទីក្រុងចេងទូ(Chengdu) ប្រទេសចិន។ ដោយថ្មីៗនេះក្រុមហ៊ុនផលិតទូរស័ព្ទនេះបានប្រកាសប៉ាតង់ជាបន្តបន្ទាប់ទាក់ទងនឹងរថយន្តបើកបរដោយខ្លួនឯង(Self-Driving Cars )ដូចជា Navigation Devices, កាំមេរ៉ា និងឧបករណ៍វាស់ចម្ងាយ (Distance Measuring Devices)ផងដែរ។

មុនក្រុមហ៊ុន Oppo ក្រុមហ៊ុនផលិតទូរស័ព្ទចិនពីរផ្សេងទៀតគឺ Xiaomi និង Huawei ក៏បានបង្ហាញម៉ូដែលរថយន្តរបស់ខ្លួនរួចហើយដោយក្នុងនោះមានឈ្មោះដូចជា Xiaomi Redmi Car ឬ Huawei SF5 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម