Nissan ត្រូវបានគេរាយការណ៍មកថាបានលក់ភាគហ៊ុនចំនួន ១,៥% ជាភាគហ៊ុនដែលខ្លួនមាននៅក្រុមហ៊ុន Daimler។ នេះបើតាមការចុះផ្សាយរបស់ Automative News។
ការសម្រេចចិត្តរបស់ក្រុមហ៊ុនជប៉ុននេះគឺស្រដៀងនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន Renault ដែលជាក្រុមហ៊ុនដៃគូ ដែលក្រុមហ៊ុននេះបានលក់ភាគហ៊ុនរបស់ខ្លួនមានកាន់កាប់នៅ Daimler កាលពីខែមីនាកន្លងទៅ។ ការចុះផ្សាយខាងលើបាននិយាយថាការលក់ភាគហ៊ុននេះនឹងមិនប៉ះពាល់ដល់ការសហការរវាងក្រុមហ៊ុនទាំងពីរឡើយ។
ភាគហ៊ុនដែល Nissan មានកាន់កាប់នៅ Daimler រំពឹងថានឹងបិទក្នុងតម្លៃប្រមាណ ៨៣ដុល្លារក្នុងមួយហ៊ុន ដែលមានន័យថា Nissan អាចរំពឹងថានឹងបានទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារពីការលក់ហ៊ុននេះ៕