ឡានភីកអាប់អគ្គិសនីដំបូងរបស់ Ford ទីបំផុតដឹងឈ្មោះផ្លូវការ

ក្រោយពីមានការចេញផ្សាយកាលពីសប្ដាហ៍មុនអំពីឈ្មោះរបស់រថយន្ត F-150 ប្រភេទអគ្គិសនីរួចមក នៅពេលនេះ Ford បានបញ្ជាក់ថារថយន្ត F-150 ប្រភេទអគ្គិសនីនឹងមានឈ្មោះថា Lightning។

ក្រៅពីបានប្រកាសអំពីឈ្មោះហើយនោះ Ford ក៏បានបញ្ចេញ Teaser ថ្មី និងបានបង្ហាញថារថយន្តអគ្គិសនីនេះនឹងត្រូវបង្ហាញរូបរាងជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្មោះថា Lightning នេះគឺជាឈ្មោះមួយដែលសក្ដិសមបំផុតសម្រាប់រថយន្ត F-150 ប្រភេទអគ្គិសនី ដោយវាបង្ហាញអំពីថាមពល, អគ្គិសនី និងធម្មជាតិផងដែរ។ រថយន្តនេះដែរត្រូវបាន Ford បញ្ជាក់ថាវានឹងមានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះដែលអាចផលិតកម្លាំងសេះ និងកម្លាំងបង្វិលបានខ្លាំងជាងរថយន្ត F-150 ដទៃទៀតដែលមានលក់លើទីផ្សារ។

នេះមានន័យថារថយន្ត Lightning នឹងមានកម្លាំងខ្លាំងជាង F-150 Raptor ដែលមានបំពាក់ម៉ាស៊ីន EcoBoost ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលម៉ាស៊ីននេះអាចផលិតកម្លាំងបាន ៤៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម