រថយន្ត Land Rover Defender ជំនាន់ថ្មីស៊េរីឆ្នាំ២០២១ មានតួខ្លួនផលិតឡើងពីអាលុយមីញ៉ូមដែលមានសមត្ថភាពធន់នឹងភាពច្រែះ ប៉ុន្តែប្រសិនបើម្ចាស់រថយន្តចង់បានរូបរាងច្រែះលើរថយន្ត ពួកគេអាចចំណាយលុយជាមួយក្រុមហ៊ុន Niels van Roij បាន។
ក្រុមហ៊ុន Niels van Roij ដែលជាក្រុមហ៊ុនជំនាញខាងកែច្នៃរថយន្តនឹងបំពាក់នូវបន្ទះច្រែះនៅលើរន្ធបញ្ចេញខ្យល់ផ្នែកចំហៀង និងនៅលើមួយផ្នែកនៃគម្របរថយន្តខាងមុខនៃរថយន្ត Land Rover Defender ឆ្នាំ២០២១ផងដែរ។
ភ្ជាប់ជាមួយនឹងការបំពាក់បន្ទះច្រែះនេះក៏មានបន្ថែមជាមួយនូវកង់ Alloy ទំហំ២២អ៊ីញ ឈ្មោះថា Black Crow ផងដែរ។ បើតាមការអះអាងរបស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រៅពីបន្ទះច្រែះអតិថិជនក៏អាចរើសយកវត្ថុធាតុដទៃដូចជាទីតាញ៉ូម, សំរិទ្ធ, ស័ង្កសី ឬមាស នៅលើរថយន្តបាន មិនថាតែផ្នែកខាងក្រៅឬផ្នែកខាងក្នុងនោះទេ ដែលវានឹងមានគុណភាពជាប់រយៈពេល ២០ឆ្នាំ៕