Hyundai Santa Fe ឆ្នាំ២០២១ ចេញលក់នៅប្រទេសជាប់កម្ពុជា ក្នុងតម្លៃចាប់ពី ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសចេញលក់រថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ លើទីផ្សារប្រទេសវៀតណាមផ្លូវការ។ សម្រាប់ម៉ូដែលជំនាន់ទី ៤ថ្មីនេះធ្លាប់បានបង្ហាញខ្លួនកាលពីចុងឆ្នាំ ២០២០ តាមរយ:កាលនាំចូលពី TC Motor។

រថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ មានប្រវែងសរុប ៤ ៧៨៥mm, ទទឹងប្រវែង ១ ៩០០mm, កម្ពស់ ១ ៦៨៥mm និងប្រវែងកង់មុខដល់កង់ក្រោយ ២ ៧៦៥mmផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងខាងក្រៅបានទទួលការឌីហ្សាញថ្មីហំជាងមុន គួបផ្សំនឹងប៉ាណាមុខធំជាងមុន ហើយចង្កៀងមុខក៏បានផ្លាស់ប្តូរស្ទីលផងដែរ។ ​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​មានបំពាក់តាប្លូផ្នែកកណ្តាលថ្មី, ប៊ូតុងចុចដាក់លេខ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញមកស្តង់ដារ, កាំម៉េរ៉ា ៣៦០ដឺក្រ និងប្រព័ន្ធសំឡេង Harman-Kardon ផងដែរ។

សម្រាប់ជម្រើសម៉ាស៊ីន ក្រុមហ៊ុន Hyundai បានផ្តល់ចំនួន ២ជម្រើសគឺម៉ាស៊ីនសាំង ២, ៥លីត្រ មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៣២ញ៉ូតុនម៉ែត្រ ឬ ម៉ាស៊ីនម៉ាស៊ូត ២, ២លីត្រ មានកម្លាំង ២០២សេះ និងកម្លាំងរមួល ៤៤១ញ៉ូតុនម៉ែត្រ។

ទីផ្សារប្រទេសវៀតណាម រថយន្ត Hyundai Santa Fe ឆ្នាំ២០២១ មានចំនួន ៦ប្រភេទសម្រាប់អតិថិជនជ្រើសរើស និងមានតម្លៃចាប់ពី ៤៤ ៨០៥ដុល្លារ ដល់ ៥៨ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម