Genesis ចេញឡានគូទហើម G70 Shooting Brake ថ្មី រាងអេមកប់ហ្មង!

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសចេញរថយន្តប្រភេទគូទហើមដំបូងបង្អស់របស់ខ្លួន ម៉ូដែល G70 Shooting Brake ថ្មី ដើម្បីប្រជែងនឹងជើងខ្លាំងមកពីអាល្លឺម៉ង់ ដូចជា Audi A4 Avant, BMW 3-Series Touring និង Mercedes-Benz C-Class Estate។

រថយន្ត Genesis G70 Shooting Brake ឆ្នាំ២០២១ នេះ មានប្រវែងតួខ្លួន ៤,៦ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងមុខ វាមានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល G70 Sedan ដែរ ពោលគឺប្រើកាងមុខ, ប៉ាណា និងចង្កៀងមុខដូចគ្នាតែម្តង។ ចំណែកឯចង្កៀងក្រោយវិញ ក៏មានការឌីហ្សាញដូចគ្នាដែរ។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វា ក៏យកតាម G70 Sedan ដែល រួមទាំងប្រព័ន្ធកម្សាន្ត, ប្លុកបញ្ជា និងប៊ូតុងបញ្ជាជុំវិញចង្កឹះលេខ ព្រមទាំង ដៃចង្កូតទៀតផង។

ថ្វីបើ Genesis មិនទាន់បានបង្ហាញពីម៉ាស៊ីនរបស់វា ប៉ុន្តែ G70 Shooting Brake ទំនងជាប្រើម៉ាស៊ីនដូចប្រភេទ G70 Sedan ដែរ គឹម៉ាសីនចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៩សេះ និង ម៉ាស៊ីនចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ ក៏ដូចជា ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,២លីត្រ មានកម្លាំង ១៩៩សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម