កំឡុងពេលសន្និសីទសារព័ត៌មាន នៃការប្រកាសអំពីព័ត៌មានលម្អិតនៃរថយន្ត Ioniq 5 សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ក្រុមហ៊ុន Hyundai ក៏បានធ្វើអោយមានការភ្ញាក់ផ្អើលដោយបានប្រកាសអំពីព័ត៌មានលម្អិតនៃកម្លាំងម៉ាស៊ីន របស់ម៉ូឌែលរថយន្ត Ioniq 6 ប្រភេទ Sedan ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំ ២០២២ និង Ioniq 7 ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំ២០២៤។
រថយន្ត Ioniq 6 គឺជារថយន្តប្រភេទ Sedan ប្រណិតផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង eGMP Platform មានរូបរាងដូចរថយន្តគំរូ Prophecy Concept និងមានទំហំប៉ុនគ្នានឹងរថយន្ត Sonata។
សម្រាប់ព័ត៌មានលម្អិតនៃកម្លាំងម៉ាស៊ីនក្រុមហ៊ុន ក្រុមហ៊ុន Hyundai បាននិយាយថា Ioniq 6 ដំណើរការដោយម៉ាស៊ីន ២ជម្រើសគឺ ដំណើការដោយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំង ២១៥សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៣គីឡូវ៉ាត់ និងដំណើការដោយម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៣០៨សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៣គីឡូវ៉ាត់ ។ ហើយអាចជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញ។
រីឯ Ioniq 7 គឺជារថយន្តប្រភេទ Crossover កៅអី ៣ជួរ មានទំហំដូចគ្នានឹងរថយន្ត Palisade ដែលអាចអង្គុយបានសមាជិក ៦-៧នាក់។ ចំណែកថាសពលម៉ាស៊ីន ក្រុមហ៊ុនបង្ហាញចេញនូវជម្រើសម៉ាស៊ីន ១ប្រភេទប៉ុណ្ណោះ គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៣០៨សេះ ផ្គួបជាមួយជម្រើសកញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ ដែលអាចជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញ៕