លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រកាសថារថយន្ត Model S Plaid+ នឹងមិនមានថ្ងៃបានឃើញពន្លឺថ្ងៃនោះទេ ដោយគម្រោងការផលិតរថយន្តនេះត្រូវបានរំសាយចោលជាផ្លូវការហើយ។
នៅលើ Twitter លោក Elon Musk បាននិយាយថារថយន្ត Model S Plaid ធម្មតាគឺល្អគ្រប់គ្រាន់ហើយ មិនមានហេតុផលអីគួរតែមាន Model S Plaid+ នោះទេ។ លោកបានបន្ថែមថារថយន្តនេះអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ក្នុងពេលត្រឹម ២វិនាទី ជារថយន្តអគ្គិសនីដែលស្ទុះលឿនជាងគេបំផុត។
គួរដឹងថារថយន្ត Plaid+ ជាមួយ Plaid ធម្មតារំពឹងថាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចផលិតកម្លាំងបានជាង ១១០០សេះ និងមានសន្ទុះលឿនដូចគ្នា។ យ៉ាងណាក្ដី Plaid+ ត្រូវបានផ្សព្វផ្សាយថាមានចម្ងាយបើកបរឆ្ងាយជាង Plaid ធម្មតា ពោលរយៈចម្ងាយប្រមាណ ៨៣៧គ.ម ធៀបនឹងចម្ងាយបើកបរ ៦២៧គ.ម៕