US News & World Report បានបញ្ចេញបញ្ជីមួយបង្ហាញអំពីរថយន្តដែលផ្នែកខាងក្នុងអាចផ្ដល់ផាសុកភាពដល់អ្នកដំណើរបានខ្ពស់បំផុត ដែលគេបានសិក្សាលើចំណុចសំខាន់ៗដូចជាកៅអីអង្គុយ, ភាពទូលាយ, ការបញ្ជា និងបច្ចេកវិទ្យាជាដើម។
គួរដឹងថា US News & World Report គឺជាស្ថាប័នព័ត៌មានមួយរបស់អាមេរិក បង្កើតតាំងពីឆ្នាំ ១៩៤៨ ដែលមានឯកទេសខាងផលិតព័ត៌មាន, ផ្ដល់ការប្រឹក្សា, វិភាគ និងចាត់ចំណាត់ថ្នាក់សកលវិទ្យាល័យ, មន្ទីរពេទ្យ និងរថយន្តផងដែរ។ បញ្ជីដែលបង្ហាញខាងក្រោមនេះគឺមានកម្រិតពិន្ទុពេញចំនួន ១០ ដោយមានភ្ជាប់ជាមួយតម្លៃលក់រថយន្តនៅអាមេរិក ៖
១០. Genesis G80 ៖ បានពិន្ទុ ៨,៦ តម្លៃចាប់ពី ៤២ ១០០ ដុល្លារ
៩. Kia K900 ៖ បានពិន្ទុ ៨,៧ តម្លៃចាប់ពី ៥៩ ៩០០ ដុល្លារ
៨. Genesis G90 ៖ បានពិន្ទុ ៨,៧ តម្លៃចាប់ពី ៦៩ ៣៥០ ដុល្លារ
៧. BMW 5 Series ៖ ពិន្ទុ ៨,៧ តម្លៃចាប់ពី ៥៣ ៤០០ ដុល្លារ
៦. Audi A8 ៖ ពិន្ទុ ៨,៨ តម្លៃចាប់ពី ៨៣ ៨០០ ដុល្លារ
៥. BMW 7 Series ៖ ពិន្ទុ ៨,៨ តម្លៃចាប់ពី ៨៣ ៦៥០ ដុល្លារ
៤. Audi A5 ៖ ពិន្ទុ ៨,៩ តម្លៃចាប់ពី ៤៤ ២០០ ដុល្លារ
៣. Audi A4 ៖ ពិន្ទុ ៨,៩ តម្លៃចាប់ពី ៣៧ ៤០០ ដុល្លារ
២. Mercedes-Benz E-Class ៖ ពិន្ទុ ៨,៩ តម្លៃចាប់ពី ៥៣ ៥០០ ដុល្លារ
១. Mercedes-Benz S-Class ៖ ពិន្ទុ ៩,២ តម្លៃចាប់ពី ៩១ ៣០០ ដុល្លារ