ក្រុមហ៊ុន Zeekr ដែលជាក្រុមហ៊ុនសាខាមួយរបស់ក្រុមហ៊ុន Geely និងជាគូប្រជែងមួយរបស់ Tesla បានលក់ដាច់អស់គ្មានសល់នូវទំហំផលិតរបស់ខ្លួនសម្រាប់ឆ្នាំ២០២១។
ផលិតផលដំបូងរបស់ក្រុមហ៊ុន Zeekr គឺរថយន្តម៉ូដែល Zeekr 001 នឹងដឹកជញ្ជូនជូនអតិថិជននៅចុងឆ្នាំនេះ ដែលរថយន្តនេះនៅទីផ្សារប្រទេសចិនគឺមានតម្លៃចាប់ផ្ដើមពី ៤១ ០០០ដុល្លារ។
ជាមួយក្រុមហ៊ុន Zeekr នេះ ក្រុមហ៊ុន Geely បានធ្វើការបណ្ដាក់ទុនប្រមាណ ៣០៦លានដុល្លារឯណោះ។ រោងចក្រផលិតរថយន្ត Zeekr មានទីតាំងស្ថិតនៅទីក្រុងណីងប៉ាវ ខេត្តស៊ីជាំង ប្រទេសចិន ដោយមានទំហំផលិត ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។