វប្បធម៌ការជិះម៉ូតូបែប Royal Enfield តែងតែនិយាយអំពីដំណើរផ្សងព្រេង ការធ្វើដំណើរកម្សាន្ត និងការរុករក។ យីហោនេះបានចិញ្ចឹមបីបាច់វប្បធម៌នៃការជិះកំសាន្តកម្សាន្តតាមរយៈការជិះ និងបណ្តុះបទពិសោធន៏យ៉ាងជ្រាលជ្រៅក្រោមការរៀបចំជិះក្នុងឪកាសនៃកម្មវិធីនានា ។ យីហោមួយនេះជឿជាក់លើការជិះ ជិះកាន់តែច្រើនតាមបែប pure motorcycling ដែលជាមធ្យោបាយធ្វើដំណើរសម្រាប់អ្នកជិះម៉ូតូតាំងពីចាប់ផ្តើមដំបូង ហើយបានចូលរួមជាមួយអតិថិជនក្នុងគំនិតផ្តួចផ្តើមចាប់យកនូវពិសោធន៍ថ្មីៗផ្សេងទៀត។ ក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើតនូវការចងចាំល្អៗ Royal Enfield បានរៀបចំ ដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើមក្នុងការជិះជាច្រើន ដើម្បីផ្តល់នូវការចូលទៅកាន់ពិភពនៃការជិះម៉ូតូ ក្នុងការបង្កើតនូវសេចក្តីប្រាថ្នា និងបំណងប្រាថ្នា សម្រាប់មនុស្សគ្រប់គ្នាដើម្បីពិចារណាពីអ្វីដែលយីហ៊ោមួយនេះបានផ្តល់អោយ។
ទោះបីស្ថានភាពជំងឺនៅតែបន្តរាតត្បាតនៅប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានស្វះស្វែងបន្តរៀបចំការជិះម៉ូតូទៅកាន់ទីកន្លែងជាច្រើនដូចជាគៀនស្វាយ, គីរីរម្យ, ទន្លេបាទី ខណៈពេលដែលទទួលបានសន្ទុះកាន់តែខ្លាំងជាមួយនឹងចំនួនសមាជិកកាន់តែកើនឡើងនៃម្ចាស់ម៉ូតូ Royal Enfield ក្នុងការចូលរួមនៅក្នុងឆ្នាំ ២០២១នេះ
ខណៈដែលវាបំពេញនូវចំណង់ចំណូលចិត្តក្នុងការជិះម៉ូតូជារៀងរាល់ថ្ងៃ វាក៏បើកផ្លូវ និងឱកាសជាច្រើនសម្រាប់អ្នកជិះថ្មី និងជិះជាលើកដំបូង ដើម្បីជួបអ្នកដែលចូលចិត្ត និងភ្ជាប់ទំនាក់ទំនង និងជាផ្នែកមួយនៃសហគមន៍ Royal Enfield ដែលមានទំហំធំជាងមុនក្នុងការដើតួនាទីជាការចងចំនងមិត្តភាពនិងបណ្តុះនៃវប្បធម៌សម្រាប់អ្នកទើបចាប់ផ្តើមជិះម៉ូតូ Royal Enfield ដំបូងនិងអ្នកធ្លាប់បានជិះកន្លងមក។
ឥឡូវនេះអគារតាំងបង្ហាញរបស់ Royal Enfield មានទីតាំងស្ថិតនៅអគារលេខ ១៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានម៉ូតូដូចជា Classic 500, Bullet, Meteor 350, Himalayan, Interceptor និង Continental GT រួមជាមួយសំលៀកបំពាក់, គ្រឿងបរិក្ខាសម្រាប់ម៉ូតូ, សេវាកម្ម និងគ្រឿងបន្លាស់ផងដែរ ។
អំពីក្រុមហ៊ុន Royal Enfield៖
យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖ https://www.royalenfield.com/kh/en/home/