នេះជាឡាន Cayenne លឿនជាងគេ និងស្ទុះខ្លាំងជាងគេបំផុតរបស់ Porsche

ក្រុមហ៊ុន Porsche បានបង្ហាញចេញរថយន្តម៉ូដែលថ្មីនៃត្រកូល Cayenne Coupe គឺរថយន្ត Cayenne Turbo GT ស៊េរីឆ្នាំ២០២២ ដែលជារថយន្តមានសមត្ថភាពខ្លាំងក្លាជាងគេបំផុតក្នុងចំណោមរថយន្ត Cayenne ដែល Porsche ផលិតកន្លងមក។

រថយន្ត Cayenne Turbo GT ស៊េរីថ្មីនេះមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៤លីត្រ ៨ស៊ីឡាំង ដូចជាម៉ូដែល Turbo Coupe ដែរ ប៉ុន្តែមានបន្ថែមកម្លាំងខ្លាំងជាងមុន ៩០សេះ ធ្វើឲ្យកម្លាំងសរុបរបស់វាមានរហូតដល់ ៦៣១សេះ។ វាមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ Tiptronic ស្វ័យប្រវត្តិ៨វគ្គ និងប្រើប្រព័ន្ធបើកបរប៉ុងពីរផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៣,៣វិនាទី ក្លាយជារថយន្តដែលស្ទុះខ្លាំងជាងគេបំផុតរបស់ Porsche ហើយវាក៏មានល្បឿនអតិបរមារហូតដល់ ២៩៧គ.ម/ម៉ ផងដែរ ដែលជាល្បឿនលឿងជាងគេក្នុងចំណោមរថយន្តត្រកូល Cayenne។

រថយន្ត Cayenne Turbo GT ស៊េរីថ្មីបានបើកទទួលការកុម្ម៉ង់ចាប់ពីពេលនេះ ដោយមានតម្លៃលក់ចាប់ផ្ដើមពី ១៨២ ១៥០ដុល្លារ ឡើងទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជននៅអាមេរិកនាដើមឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម