ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឡាន Genesis GV80 ទំនងចេញប្រភេទ ៦កៅអី សម្រាប់ស៊េរីឆ្នាំ២០២២

ឡាន Genesis GV80 ទំនងចេញប្រភេទ ៦កៅអី សម្រាប់ស៊េរីឆ្នាំ២០២២

Genesis GV80 ត្រូវបានគេរំពឹងថា នឹងផ្តល់ជម្រើស ៦កៅអី នៅពេលវាបង្ហាញខ្លួនថ្មីសម្រាប់ស៊េរីឆ្នាំ២០២២។

យោងតាមគេហទំព័រ Korean Car Blog បានអះអាងថា រថយន្ត GV80 នឹងផ្តល់ជម្រើសកៅអី ៣ជួរ (១ជួរ ២កៅអី) ឬហៅថា ២+២+២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា គំរូនៃរថយន្តនេះត្រូវបានគេប្រមាញ់រួចមកហើយ ដោយបង្ហាញឲ្យឃើញនូវកៅអីជួរទី២ ធំ (Captain Chairs) ចែកដាច់ដោយឡែកពីប្លុកបញ្ជាផ្នែកកណ្តាល ជាមួយកន្លែងដាក់ដៃ, កន្លែងដាក់កែវទឹក និង អេក្រង់បញ្ជា Genesis Touch Controller។

មិនតែប៉ុណ្ណោះ GV80 ប្រភេទ ៦កៅអី ក៏នឹងមានបន្ទះសាកថ្មទូរសព្ទឥតប្រើខ្សែ ហើយកៅអីជួរទី២ មានមុខងារកម្តៅ និងបញ្ចេញខ្យល់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម