បើអ្នកមានលុយ ៣លានដុល្លារ អ្នកនឹងទិញ Aston Martin Valkyrie ឬ Mercedes-AMG One?

ប្រសិនបើអ្នកងុបងល់ទៅនឹងរថយន្តប្រភេទ Hypercar ដែលបំពាក់បច្ចេកវិទ្យារថយន្តប្រណាំង F1 ខ្លាំង ហើយអ្នកមានលុយរាប់លានដុល្លារ នោះអ្នកនឹងអាចជ្រើសរើសរវាងរថយន្ត Aston Martin Valkyrie និង Mercedes-AMG One។

រថយន្តទាំង ២ម៉ូដែលនេះត្រូវបានប្រកាសចេញយូរមកហើយ ព្រមទាំងត្រូវបានពន្យាពេលផលិតជាច្រើនផងដែរ ប៉ុន្តែឥឡូវនេះពួកវាកំពុងតែត្រៀមខ្លួនដើម្បីចូលរោងចក្រផលិតហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Aston Martin Valkyrie ដែលមានតម្លៃដើម ៣លានដុល្លារ នឹងត្រូវផលិតត្រឹមតែ ១៥០គ្រឿងប៉ុណ្ណោះ ខណៈ Mercedes-AMG One តម្លៃ ២,៧លានដុល្លារ នឹងត្រូវផលិត ២៧៥គ្រឿង។

គួរឲ្យដឹងថា រថយន្ត Aston Martin Valkyrie មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង ជាមួយប្រព័ន្ធ Hybrid ដែលបង្កើតកម្លាំងបានសរុប ១ ១៦០សេះ និងកម្លាំងបង្វិល ៩០០ញ៉ូតុនម៉ែត្រ។ ដោយឡែក Mercedes-AMG One វិញ ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងបានជាង ១ ០០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម