អឺរ៉ុប ហាមមិនឲ្យលក់ឡាន Jimny តែ Suzuki លេងមួយក្បាច់ លក់បានវិញធម្មតា

អឺរ៉ុប បានចេញច្បាប់ហាមឃាត់ការលក់រថយន្តប្រភេទ SUV 4×4 ខ្នាតតូច ដែលមិនបានបំពេញតាមស្តង់ដារនៃការបញ្ចេញកាបូនឲ្យត្រឹមត្រូវតាមច្បាប់របស់ខ្លួន។ ក្នុងនោះ រថយន្ត Suzuki Jimny ក៏ត្រូវបានហាមឃាត់ដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Suzuki ច្បាស់ជាមិនពេញចិត្តទេចំពោះការហាមប្រាមនេះ ហើយក៏មិនព្រមចុះចាញ់ដែរ។ ដូច្នេះហើយក្រុមហ៊ុនវិស្វករ និងក្រុមគ្រប់គ្រងរបស់ Suzuki បានគិតរកដំណោះស្រាយ និងឆ្លើយតបទៅកាន់ច្បាប់នោះវិញយ៉ាងសាមញ្ញបំផុត គឺដោះកៅអីជួរទី២ចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការដោះកៅអីជួរទី២ ចេញ បានធ្វើឲ្យ Suzuki Jimny ក្លាយជារថយន្តដឹកទំនិញវិញ ដូច្នេះហើយវាមិនបានហាមឃាត់ដោយច្បាប់នៃការបំភាយកាបូនខាងលើនោះឡើយ។ បើយោងតាមគេហទំព័រ Autocar បានឲ្យដឹងថា រថយន្ត Suzuki Jimny ប្រភេទ ២កៅអី កំពុងតែមានវត្តមានសារជាថ្មីម្តងទៀតហើយ នៅលើទីផ្សារអឺរ៉ុបសម្រាប់ឆ្នាំ ២០២១។

រថយន្ត Suzuki Jimny មានកៅអីអង្គុយតែ ២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៣ ១៥០ដុល្លារ នៅលើទីផ្សរាអឺរ៉ុប ហើយប្រើម៉ាស៊ីនដដែល គឺ ចំណុះ ១,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០០សេះ និងប្រើប៉ុងពីរ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម