យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Jeep Grand Cherokee Trackhawk អាចនឹងត្រូវក្ស័យជីវិតនៅចុងឆ្នាំ២០២១ នេះ ដោយសារតែបទប្បញ្ញត្តិនៃការបំភាយកាបូន និងផែនការរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ។
ប្រភពខាងលើដដែលបានឲ្យដឹងថា Grand Cherokee Trackhawk អាចនឹងត្រូវក្ស័យជីវិតនៅក្នុងខែវិច្ឆិកា តែម្តង។
គួរឲ្យដឹងថា SUV កម្លាំងខ្លាំងនេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំងសរុបដល់ ៧០៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
ទោះបីជា Grand Cherokee Trackhawk ដែលបំពាក់ម៉ាស៊ីនរបស់ Hellcat នេះ ត្រូវក្ស័យជីវិតមែន ប៉ុន្តែរបាយការណ៍អះអាងថា វាអាចនឹងងាកមកប្រើម៉ាស៊ីន turbocharged ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ Plug-in Hybrid វិញ៕