Jeep ចេញឡាន Grand Cherokee ឆ្នាំ២០២២ ប្រភេទ២កៅអីថ្មី ប្រើម៉ាស៊ីន Plug-in Hybrid

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Jeep បានបង្ហាញពីផែនការសម្រាប់រថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន ដោយក្នុងនោះពួកគេគ្រោងផ្តល់ជម្រើសរថយន្ត SUV អគ្គិសនីលើគ្រប់ម៉ូដែលទាំងអស់ នៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតរថយន្តខាងលើបានចាប់ផ្តើមរុញច្រានគម្រោងនេះឲ្យឆ្ពោះទៅមុខរួចទៅហើយ ជាមួយនឹងការបញ្ចេញរថយន្តដូចជា Wrangler 4xe ហើយឥឡូវនេះបានបង្ហាញម៉ូដែលថ្មីមួយទៀត គឺ Grand Cherokee 4xe ដែលនឹងចេញលក់សម្រាប់ស៊េរីឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Jeep Grand Cherokee ដែលប្រើម៉ាស៊ីន Plug-in Hybrid នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី New York Auto Show ក្នុងខែសីហាខាងមុខ។ SUV នេះនឹងផ្តល់ជម្រើសកៅអីអង្គុយ ២ជួរផងដែរ។

យ៉ាងណាក៏ដោយ យោងតាមការបង្ហាញរបស់ Jeep បានឲ្យដឹងថា ឈ្មោះ “4xe” នឹងមិនមែនមានប្រើតែលើម៉ូដែល Plug-in Hybrid របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវប្រើសម្រាប់ប្រភេទអគ្គិសនីសុទ្ធដែរ ចាប់ពីពេលនេះតទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម