រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២១ ដែលមានដំឡើងនៅប្រទេសវៀតណាម បានដាក់លក់លើទីផ្សារប្រទេសវៀតណាមជាមួយជម្រើសចំនួន៥ប្រភេទ ហើយតម្លៃរបស់វាគឺហាក់មិនខុសពីប្រភេទដែលនាំចូលមកពីប្រទេសថៃឡើយ ពោលគឺនៅតែរក្សាតម្លៃលក់ដូចដើម។
រថយន្តដែលផលិតនៅវៀតណាមមានតម្លៃចាប់ពីប្រមាណ ៦១៦លានដុង (ប្រមាណ ២៦ ៧៥៤ដុល្លារ) រហូតដល់ ៩២៥លានដុង (ប្រមាណ ៤០ ១៦២ដុល្លារ)។ រថយន្តដែលផលិតនៅវៀតណាមគឺបានប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីទាំងស្រុង ហេតុនេះហើយទើបតម្លៃរថយន្តមិនមានការផ្លាស់ប្ដូរ។
គួរដឹងថាការដំឡើងរថយន្ត Ranger នៅវៀតណាម បានចាប់ផ្ដើមនៅពេលដែលក្រុមហ៊ុន Ford Vietnam បានសម្រេចនូវផែនការពង្រីករោងចក្រផលិតដំណាក់កាលដំបូង ក្នុងគម្រោងការពង្រីកដែលមានតម្លៃប្រមាណ ៨៦,៨លានដុល្លារ៕