Volkswagen ចេញគំរូឡាន Atlas Cross Sport GT ថ្មីរាងបែបស្ព័រ កម្លាំងជាង ៣០០សេះ

ថ្មីៗនេះ ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញនូវគំរូរថយន្ត Atlas Cross Sport GT ថ្មី ដែលបានឌីហ្សាញផ្អែកលើម៉ូដែល Atlas Cross Sport SEL Premium R-Line ហើយមានតុបតែងខ្លួនបែបស្ព័រ និងអាប់ដេតលើដំណើរការរបស់វាថែមទៀតផង។

គំរូរថយន្ត Volkswagen Atlas Cross Sport GT ថ្មីនេះ មានតួខ្លួនពណ៌ខៀវ Eisvogelblau រំលេចដោយការតុបតែងពណ៌ខ្មៅរលោងពីផ្នែកខាងក្រៅ ហើយបានអាប់ដេតប្រើបូមអុក ST Suspension XTA Plus 3, យ៉ាន់ទំហំ ២២អ៊ីញ ប្រភេទ ABT Sport HR AeroWheels, សម្បកកង់ Yokohama Advan Sport និងដុំហ្វ្រាំង ៨ពីស្តុង ម៉ាក Tarox ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ គំរូរថយន្តនេះមានបំពាក់កៅអីស្ព័រ Recaro Sportster CS ជាមួយខ្សែក្រវ៉ាត់ពណ៌ខៀវ ព្រមទាំងដៃចង្កូតរាងអក្សរ D ទៀតផង។

គំរូរថយន្ត Atlas Cross Sport GT បំពាក់ម៉ាស៊ីន EA888 2.0 TSI ដែលមានប្រើលើ Volkswagen Golf R ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតពីវាឡើយ តែគេដឹងថាម៉ាស៊ីននេះប្រើ Turbo មួយដែលបង្កើតកម្លាំងបានជាង ៣០០សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម