Hyundai គ្រោងចេញឡាន Elantra N ប្រើ Spec អាមេរិក កម្លាំងជិត ៣០០សេះ

ក្រុមហ៊ុន Hyundai បានប្រកាសពីគម្រោងដាក់បង្ហាញរថយន្ត Elantra N ប្រើប្រាស់ Spec អាមេរិក នៅក្នុងកម្មវិធី New York Auto Show នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

ដើមឡើយ រថយន្ត Hyundai Elantra N ត្រូវបានដាក់បង្ហាញម្តងរួចមកហើយកាលពីដើមខែកន្លងទៅ ដោយវាមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទមហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ។ ថ្វីបើប្រៀបធៀបជាមួយនឹងគូប្រជែង គឺ Honda Civic Type R (៣០៦សេះ) ទៅ វាមានកម្លាំងតិចជាងមែន ប៉ុន្តែវានៅតែជាការអាប់ដេតដ៏ប្រសើរមួយចំពោះ Elantra N។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Hyundai Elantra ប្រភេទស្តង់ដារ មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំងត្រឹមតែ ១៤៧សេះប៉ុណ្ណោះ និងជម្រើសមួយទៀតគឺប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Hyundai បានបញ្ជាក់ហើយថា រថយន្ត Elantra N ប្រើ Spec អាមេរិក នឹងផ្តល់ជម្រើសប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch និង ប្រអប់លេខដៃ ៦វគ្គ ជាមួយមុខងារ N Grin Shift ផងដែរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,៣វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម