យោងតាមសារព័ត៌មាន Caixing Global បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi កំពុងធ្វើការជ្រើសរើសបុគ្គលិកចំនួន ៥០០នាក់ថ្មី ថ្មីដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត ៤ (Level 4 Autonomous System) ខណៈដែលខ្លួនកំពុងជំរុញលើការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។
មុខតំណែងភាគច្រើនស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅស្រុក Haidian នៃទីក្រុងប៉េកាំង និងរួមបញ្ចូលទាំងតួនាទីដែលពាក់ព័ន្ធដូចជា៖ Algorithms of millimeter-wave imaging processing, High-precision mapping, Imitation learning, Deep learning, Autonomous driving, In-vehicle infrastructure និង High-precision mapping។
គួរបញ្ជាក់ផងដែលថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Xiaomi បានប្រកាសពីកន្លែង ដើម្បីផលិតរថយន្តឆ្លាតវៃ ព្រមទាំងបានវិនិយោគទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារនៅក្នុងផែនការនេះផងដែរ។ រីឯកាលពីខែមីនាកន្លងទៅក៏មានសេចក្តីរាយការណ៍ថាក្រុមហ៊ុន Xiaomi កំពុងពិភាក្សាជាមួយក្រុមហ៊ុន Great Wall ដើម្បីប្រើប្រាស់រោងចក្រចិនមួយរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីក្រោមយីហោផ្ទាល់របស់ខ្លួនសម្រាប់ទីផ្សារធំៗ ខណៈពេលដំបូង Great Wall បានច្រានចោលរបាយការណ៍ទាំងនេះ។
បន្ថែមពីនេះគេក៏បានរាយការណ៍ថាក្រុមហ៊ុន Xiaomi មានគម្រោងបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ ហើយចង់ឱ្យរថយន្តរបស់ខ្លួនបំពាក់ជាមួយឧបករណ៍ផ្សេងៗ ក្នុង Eco System របស់ខ្លួន៕