GM បន្តផ្អាករោងចក្រតម្លើងរថយន្តភីកអាប់ខ្នាតធំចំនួនបី ព្រោះបន្តខ្វះបន្ទះឈីប

ក្រុមហ៊ុន General Motors នឹងផ្អាករោងចក្រដំឡើងរថយន្តភីកអាប់ខ្នាតធំចំនួនបីរបស់ខ្លួនម្តងទៀតចាប់ពីថ្ងៃច័ន្ទនេះ ដោយសារតែកំពុងបន្តកង្វះបន្ទះឈីប។

នាយកប្រតិបត្តិរថយន្ត និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថាការខ្វះខាតបន្ទះឈីបនឹងអូសបន្លាយដល់ឆ្នាំ ២០២២ ហើយពុំភ្ញាក់ផ្អើលនេះទេដែល GM បន្តផលប៉ះពាល់ ដោយសារកង្វះបន្ទះឈីបនេះ។ Auto News រាយការណ៍ថា GM នឹងបញ្ឈប់ការផលិតនៅរោងចក្ររបស់ខ្លួននៅ Fort Wayne និង Flint, Silao ប្រទេ​សម៉ិកស៊ិកកូចំនួនមួយសប្តាហ៍ ដោយចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរោងចក្ររបស់ General Motors ផ្សេងទៀតនៅអាមេរិកខាងជើងបានផ្អាកការផលិតកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។​ ចំណែករោងចក្រ Spring Hill នៅ Tennessee និង Ramos នៅប្រទេសម៉ិចស៊ិចកូនឹងចាប់ផ្តើមការផលិតឡើងវិញនៅថ្ងៃទី ៩ សីហានេះ បន្ទាប់ពីផ្អាកកាលពីថ្ងៃទី ១៩ កក្កដាកន្លងទៅ។

លើសពីនេះ GM បានបន្តពន្យារពេលក្នុងការផលិតនៅរោងចក្ររបស់ខ្លួននៅ San Luis Potosi ប្រទេសម៉ិចស៊ិចកូ និង CAMIប្រទេសកាណាដា នៃសប្តាហ៍ថ្ងៃទី ២៣ ខែសីហា និងថ្ងៃទី ៣០ ខែសីហា ខណ:ពេលរោងចក្រទាំងពីរនេះបានផ្អាកចាប់តាំងពីថ្ងៃទី ១៩ ខែកក្កដា ហើយគ្រោងនឹងចាប់ផ្តើមផលិតឡើងវិញនៅថ្ងៃទី ២៣ ខែសីហានេះវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម