Maserati ទើបតែបានបញ្ចេញ SUV ម៉ូដែលពិសេសរបស់ខ្លួន គឺ Levante Vulcano ដែលនឹងផលិតត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារអឺរ៉ុប និងអាស៊ី។
Maserati Levante Vulcano នឹងមានតម្លៃចាប់ពី ១០៩ ៩០០ ដុល្លារ ដែលថ្លៃជាងម៉ូដែល Levante ធម្មតា ៣៤ ៨០០ ដុល្លារឯណោះ។
Levante Vulcano មានតួខ្លួនពណ៌ប្រផេះ (Grigio Lava) និងបំពាក់កញ្ចប់ Option “Nerissimo” ដែលបន្ថែមពណ៌ខ្មៅដល់ផ្នែកខាងក្រៅរបស់វា។ វាបំពាក់យ៉ាន់អាលុយមីញ៉ូមមានរាងជាអក្សរ “Y” ទំហំ ២១ អ៊ីញ ប្រភេទ Five-spoke យ៉ាងស្រស់ស្អាត ព្រមទាំងប្រើហ្វ្រាំង Brembo ពណ៌ក្រហមទៀតផង។
Levante Vulcano ផ្តល់ជ្រើសរើសផ្នែកខាងក្នុងជាស្បែកពណ៌ខ្មៅ និងថ្នេរដេរពណ៌ក្រហម ឬ ស្បែកពណ៌ក្រហម និងថ្នេរដេរពណ៌ខ្មៅវិញ។
SUV ដ៏ពិសេសនេះប្រើចង្កៀង ប្រភេទ Full-LED Matrix មកស្តង់ដារ ជាមួយនឹង សេនសឺចូលចតមុខ-ក្រោយ , ទ្វាប៊ឺត , ប្រព័ន្ធសំឡេង Bowers&Wilkins ព្រមទាំង កៅអីមានមុខងារកម្តៅ និងបញ្ចេញខ្យល់ ជាដើម។
សូមបញ្ជាក់ថា Maserati Levante Vulcano ប្រើម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង កម្លាំង ៤២៤ សេះ៕