ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ MG5 ស៊េរីថ្មីមួយទៀត រូបរាងកាន់តែកាចខ្លាំង

MG5 ស៊េរីថ្មីមួយទៀត រូបរាងកាន់តែកាចខ្លាំង

កាលពីខែកក្កដាកន្លងទៅរថយន្ត MG5 ស៊េរីឆ្នាំ២០២១ បានបញ្ចេញលក់លើទីផ្សារអាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅប្រទេសថៃ។ នៅទីផ្សារប្រទេសចិនឯណោះ រថយន្តនេះមានបន្ថែមស៊េរីពិសេសមួយ ដែលនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Chengdu Motor Show ឆ្នាំ២០២១។

MG5 ស៊េរីពិសេសនេះមានឈ្មោះថា MG5 Scorpio ស៊េរីឆ្នាំ២០២១ ដែលមានរូបរាងស្ព័រជាង និងកាចជាងរថយន្ត MG5 ធម្មតា។ វាមានការផ្លាស់ប្ដូរពីប្រភេទធម្មតានៅលើកាងខាងមុខនិងក្រោយ, ប្រព័ន្ធភ្លើងថ្មី, កង់ថ្មី, និងដុំហ្វ្រាំងក៏មានការប្ដូរដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏មានការកែសម្រួលលើម៉ាស៊ីនផងដែរ ដោយបានប្រើប្រាស់ម៉ាស៊ីន៤ស៊ីឡាំង ប្រភេទ Turbocharged ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងអមដោយប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។

តម្លៃរបស់ MG5 Scorpio នេះមិនទាន់មានការប្រកាសនៅឡើយទេ ប៉ុន្តែរថយន្ត MG5 ធម្មតាគឺមានតម្លៃចន្លោះពីប្រមាណ ១០ ៤៦៩ដុល្លារ ទៅប្រមាណ ១៦ ១៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម