រថយន្ត Land Rover ជាង ១១ម៉ឺនគ្រឿង ត្រូវបានហើយហៅត្រឡប់ទៅវិញ ព្រោះបញ្ហាលេចប្រេង

ក្រុមហ៊ុន បានធ្វើការចេញនូវសេចក្តីប្រកាសពីការហៅត្រឡប់មកវិញនូវរថយន្ត Land Rover ចំនួន ១១១ ០០០គ្រឿងរបស់ខ្លួន ដោយសារតែបញ្ហាដែលអាចបង្កឱ្យមានការលេចធ្លាយប្រេងឥន្ធនៈតាមប្រហោងគំរបធុងប្រេង។

ការប្រមូលមកវិញមានផលប៉ះពាល់ដល់រថយន្ត Range Rover Sport ស៊េរីឆ្នាំ ២០១០-២០១៣ ចំនួន ៥៦ ១៩១គ្រឿង និងម៉ូដែល Land Rover LR4 ឆ្នាំ ២០១០-២០១៦ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៥,០ លីត្រ V8 និង ៣,០ លីត្រ V6 ចំនួន ៥៥ ៥៥៥ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយ:ការស៊ើបអង្កេតពីក្រុមហ៊ុនផលិតរថយន្តបានបង្ហាញថាប្រហោងគំរបធុងប្រេង( Fuel Tank Flange )អាចបង្កើតការប្រេះស្រាំ។ ប្រសិនបើរឿងនេះកើតឡើងវាអាចបង្កឱ្យមានការលេចធ្លាយប្រេងឥន្ធនៈ។ ក្រុមហ៊ុន Jaguar Land Rover បានទទួលបានពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ចំនួន ៦ ករណីដែលចោទថាមានការលេចធ្លាយប្រេងឥន្ធនៈចេញពីប្រហោងគម្របធុងដែលបែក ហើយថែមទាំងបានកំណត់អត្តសញ្ញាណការធានាចំនួន ២០០ ដែលទាក់ទងនឹងបញ្ហាដែលបានចោទប្រកាន់ ខណៈពេលកំពុងវិភាគលើម៉ូដែល Jaguar XF ឆ្នាំ ២០១០-២០១២ ដែលត្រូវបានប្រមូលមកវិញដោយសារបញ្ហាដូចគ្នា។

ម្ចាស់យានយន្តដែលរងផលប៉ះពាល់អាចកត់សំគាល់ឃើញមានក្លិនប្រេងឥន្ធនៈនៅលើដី និងភ្លើងនៅលើកុងទ័រផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះម្ចាស់នឹងត្រូវជូនដំណឹង និងណែនាំឱ្យយកយានយន្តរបស់ពួកគេទៅឱ្យជាងជួសជុលរថយន្ត ដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Land Rover ដែលនៅក្បែរ ដើម្បីប្តូរបំពង់បង្ហូរប្រេងចាស់ចេញ ជំនួសដោយថ្មី។ ការជួសជុលនឹងត្រូវបានអនុវត្តដោយមិនគិតថ្លៃ ហើយម្ចាស់ដែលបានចំណាយពីមុនសម្រាប់ការជួសជុលនឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុន Jaguar Land Rover។ Jaguar Land Rover នឹងជូនដំណឹងដល់អ្នកចែកចាយរបស់ខ្លួននៅថ្ងៃទី ២៦ ខែសីហា និងម្ចាស់រថយន្តទាំងអស់នៅថ្ងៃទី ៨ ខែតុលាខាងមុខនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម