សូម្បី BMW M4 Competition ឆ្នាំ២០២១ ក៏ពិបាកឆ្លងផុតការធ្វើតេស្ត Moose Test (មានវីដេអូ)

BMW M4 ឆ្នាំ២០២១ គឺជារថយន្តស្ព័រ ដែលផ្តល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ និងសុវត្ថិភាពខ្ពស់ទៀតផង។

ថ្មីៗនេះ គេហទំព័រ Km77 បានយករថយន្ត BMW M4 Competition ស៊េរីឆ្នាំ២០២១ ទៅធ្វើតេស្តប្រចាំត្រកូលរបស់ខ្លួន ហៅថា Moose Test នៅល្បឿន ៧៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបត់ចង្កូតចូលទៅក្នុងគន្លងវិញ វាបានរ៉េកង់ក្រោយ ហើយមិនបានទទួលជោគជ័យនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសាកល្បងលើកទី២ នៅល្បឿន ៧៦គីឡូម៉ែត្រក្នុងមួយម៉ោង រថយន្ត M4 Competition ក៏អាចឆ្លងផុតការធ្វើតេស្ត Moost Test នោះ។ ដោយឡែក ចំពោះការធ្វើតេស្តចាក់អន្ទង់ Slalom Test រថយន្ត M4 Competition អាចឆ្លងផុតដោយជោគជ័យ នៅល្បឿន ៧៨គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត BMW M4 Competition ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះ។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម