ក្រុមហ៊ុន Land Rover បានធ្វើការអបអរសាទរក្នុងការចូលរួមរបស់ខ្លួននៅក្នុងខ្សែភាគយន្តប្រភេទបាញ់បោះដ៏ល្បីល្បាញរបស់ James Bond ដែលមានឈ្មោះថា “No Time To Die” ជាមួយម៉ូឌែលពិសេសថ្មីនៃត្រកូល Defender ដែលមានឈ្មោះថា Land Rover Defender V8 Bond Edition ដោយផលិតត្រឹមចំនួន ៣០០គ្រឿងប៉ុណ្ណោះ។
ជាមួយចំនួនផលិតត្រឹម ៣០០គ្រឿង វាបានផ្តល់នូវជម្រើសម៉ូឌែលប្រភេទ 90 និង 110។ រថយន្ត Defender V8 Bond Edition ទទួលបានការគំនិតនៃការផលិតឡើងដោយរថយន្ត Defender ដែលបានបង្ហាញខ្លួននៅក្នុងភាគយន្តនាពេលខាងមុខនេះ ដោយបានលេងខ្លួនជាមួយពណ៌ខ្មៅមួយជុំរថយន្ត និងបំពាក់ជាមួយថាសកង់ពណ៌ខ្មៅទំហំ ២២អ៊ីញ អមដោយដុំហ្វ្រាំងពណ៌ខៀវ(Xenon Blue) យ៉ាងទាក់ទាញ។ រីឯផ្នែកខាងក្នុងវាទទួលបានពណ៌ខ្មៅ បន្ថែមជាមួយតែម Defender 007 ផ្នែកខាងក្រោយ និងលើឈ្នាន់ទ្វាផងដែរ។ កាន់តែពិសេសបន្ថែមជាមួយភ្លើងស្វាគមន៍ 007 និងការអាប់ដេតថ្មីលើចលនា(Animation)លើអេក្រង់ Touchscreen រួមជាមួយការឆ្លាក់អក្សរ One of 300 ផងដែរ។
ម៉ូឌែលពិសេស Defender V8 Bond Edition បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ V8 ផលិតកម្លាំងបាន ៥១៨សេះ និងកម្លាំងរមួល ៦២៥ញ៉ូតុនម៉ែត្រ។ វាអាចអោយម៉ូឌែល 90 អាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២៤០គ.ម/ម៉។
រួមជាមួយកំពូលរថយន្ត Off-road Land Rover, រថយន្ត Range Rover Sport SVR ចំនួនពីរគ្រឿង, រថយន្ត Range Rover Classic និងរថយន្ត Land Rover Series III នឹងត្រូវបង្ហាញនៅក្នុងស៊េរីខ្សែភាពយន្តចុងក្រោយបង្អស់របស់ James Bond ដែលគ្រោងនឹងបញ្ចាំងនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ៕