គំរូឡាន GAC GS8 ថ្មី រាងកាត់តាម Toyota Land Cruiser តម្លៃចាប់ពីខ្ទង់ ២,៤ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តចិន GAC បានប្រកាសចេញគំរូរថយន្ត GAC Trumpchi GS8 ជាផ្លូវការ ដែលជាប្រភេទ SUV ខ្នាតធំ។

រថយន្ត GAC Trumpchi GS8 ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥២សេះ ប្រើប៉ុងមួយ និងប្រអប់លេខអូតូ ៦វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះប្រើប្រាស់គ្រោងឆ្អឹង GPMA ដែលមានមុខងារ multilink rear suspension អនុញ្ញាតឲ្យវាអាចប្រើប៉ុងពីរបាន ប៉ុន្តែប្រភេទ Base Model ខាងលើនឹងមិនទទួលបានវាឡើយ។

ដោយឡែក ប្រភេទប្រើម៉ាស៊ីន Hybrid វិញ នឹងប្រើប៉ុងពីរ។ GS8 Hybrid មានបំពាក់ប្រព័ន្ធ Toyota Hybrid System (THS) ជាមួយនឹងម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០ ហើយមានជំនួយពីម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំង ៥៤សេះ។

រថយន្ត SUV របស់ចិននេះមានការឌីហ្សាញបែបជ្រុងៗ ហើយមើលទៅស្រដៀងទៅនឹងរថយន្ត Cadillac Escalade, Toyota Land Cruiser 200 និង Hyundai Palisade។ ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជិថលទំហំ ១២,២៥អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទមហំ ១៤,៦អ៊ីញ។

គំរូរថយន្ត GAC Trumpchi GS8 នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៤ ៤៥០ដុល្លារ ដល់ ២៩ ៨០០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម