SUV កៅអី៣ជួរថ្មីសន្លាង Mercedes-AMG GLB 35 ត្រៀមចេញលក់ឆ្នាំក្រោយ

Mercedes-AMG បានបញ្ចេញរថយន្ត SUV កៅអី៣ជួរម៉ូដែលថ្មីសន្លាង គឺ GLB 35 ដែលអាចអង្គុយបានច្រើនគ្នា ហើយមានកម្លាំងខ្លាំងទៀតផង។

Mercedes-AMG GLB 35 ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង កម្លាំង ៣០២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធបើកបរប៉ុងពីរ AMG Performance 4MATIC AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងពេល ប្រើពេល ៥,២ វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងណោះ។ GLB 35 បានបំពាក់ប្រព័ន្ធបូម AMG ដែលជួយមិនឱ្យតួខ្លួនញ័រខ្លាំង ហើយដំណើរការកាន់តែប្រសើរនៅលើផ្លូវកោង។

ងាកមកមើលផ្នែកខាងក្នុងវិញ Mercedes-AMG GLB 35 បំពាក់កៅអីប្រភេទ Artico / Dinamica Microfiber Sports Seats រំលេចដោយថ្នេរដេរពណ៌ក្រហមយ៉ាងស្រស់ស្អាត។ លើសពីនេះវាបំពាក់កុងទ័រឌីជីថល , អេក្រង់បង្ហាញព័ត៌មាន-កម្សាន្យ MBUX និង ដៃចង្កូតស្បែកប្រភេទ Nappa Leather ទៀតផង។ វានឹងចេញលក់នៅឆ្នាំ ២០២០ ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម