កាលពីខែមករាឆ្នាំ២០២០ ក្រុមហ៊ុន Sony បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញចេញគំរូរថយន្តអគ្គិសនី Vision-S Concept ប៉ុន្តែពេលនោះ Sony ប្រើប្រាស់រថយន្តនេះសម្រាប់ការធ្វើតេស្តប៉ុណ្ណោះ ដោយមិនមានបំណងផលិតលក់នោះទេ។
រយៈពេល១៨ខែចុងក្រោយនេះ Sony បានបន្តធ្វើតេស្តរថយន្តគំរូនេះ ហើយក្នុងកិច្ចសម្ភាសន៍មួយជាមួយ Auto News ប្រធានក្រុមហ៊ុន Sony ទទួលស្គាល់ថាសូម្បីតែ Sony ផ្ទាល់ក៏មិនច្បាស់អំពីផែនការអនាគតជាមួយរថយន្តអគ្គិសនីនេះដែរ។
លោក Izumi Kawanishi បាននិយាយថា ៖ “ពួកយើងមិនមានផែនការនាពេលនេះទេ ព្រោះថាដំណាក់កាលបច្ចុប្បន្នរបស់យើងគឺធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ពួកយើងនឹងត្រូវធ្វើការស៊ើបអង្កេតនូវគោលបំណងរបស់យើងក្នុងការចូលរួមចំណែកក្នុងសេវាកម្មរថយន្ត។”
លោក Izumi បាននិយាយថា Sony កំពុងរិះរកវិធីធ្វើឲ្យរថយន្តនាពេលអនាគតក្លាយជាបន្ទប់ទទួលភ្ញៀវមួយដែលកង់ គឺបង្កើតនូវទីកន្លែងកម្សាន្តមួយសម្រាប់រថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិពេញលេញ៕