រថយន្តអគ្គិសនី XPeng P5 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធី Shanghai Auto Show កាលពីខែមេសា។
រថយន្តអគ្គិសនីប្រភេទ Sedan នេះ នឹងផ្តល់ជម្រើស ៦ម៉ូដែលផ្សេងគ្នា គឺ 460G, 460E, 550G, 550E, 550P និង 600P ដែលមានតម្លៃចន្លោះពីខ្ទង់ ២៤ ៥០០ដុល្លារ ដល់ ៣៤ ៨០០ដុល្លារ។
- P5 460G បំពាក់អាគុយអគ្គិសនីទំហំ ៥៥,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០គីឡូម៉ែត្រ
- P5 460E បំពាក់អាគុយអគ្គិសនីទំហំ ៥៥,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០គីឡូម៉ែត្រ ប៉ុន្តែមានប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល X-Pilot 3.0 semi-autonomous driving system មានតម្លៃ ២៦ ៨០០ដុល្លារ
- P5 550G បំពាក់អាគុយអគ្គិសនីទំហំ ៦៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ មានតម្លៃ ២៧ ៦០០ដុល្លារ
- P5 550E បំពាក់អាគុយអគ្គិសនីទំហំ ៦៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ និងប្រព័ន្ធ X-Pilot 3.0 មានតម្លៃ ២៩ ៩០០ដុល្លារ
- P5 550P បំពាក់អាគុយអគ្គិសនីទំហំ ៦៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ និងប្រព័ន្ធ X-Pilot 3.0 ដែលកាន់តែទំនើប ដោយបន្ថែម LiDAR ២គ្រាប់ មានតម្លៃ ៣១ ០០០ដុល្លារ
- P5 600P បំពាក់អាគុយអគ្គិសនីទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Xpeng មិនទាន់បានបង្ហាញឲ្យដឹងពីកម្លាំងសេះរបស់រថយន្តនេះឡើយ ប៉ុន្តែអះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី។ សូមបញ្ជាក់ថា រថយន្តអគ្គិសនីរបស់ប្រទេសចិននេះ នឹងចេញលក់ជាផ្លូវការនៅចុងខែតុលានេះតែម្តង៕