Brabus ចេញឡាន SUV លឿនជាងគេបំផុតលើពិភពលោក ផលិតត្រឹម ២៥គ្រឿងគត់

រថយន្ត Brabus 900 Rocket Edition ត្រូវបានបង្ហាញខ្លួនក្នុងកម្មវិធី Monaco Yacht Show ២០២១ ជាមួយឈ្មោះជារថយន្ត SUV លឿនជាងគេបំផុតនៅលើពិភពលោក ជាមួយល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Brabus នឹងផលិតរថយន្តនេះត្រឹមចំនួន ២៥គ្រឿងប៉ុណ្ណោះ នៃរថយន្ត Mercedes-AMG GLE 63 S 4Matic+ Coupe ជាមួយតម្លៃក្នុងមួយគ្រឿង ៤៤៧ ៤០៧ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើមជាមួយម៉ាស៊ីនវាមានម៉ាស៊ីនចំណុះ ៤,៥លីត្រ Twin-turbo V8 ដោយ Brabus បានធ្វើការកែច្នៃរថយន្តនេះជាមួយការបំពាក់បន្ថែម Turbocharged, ក្បាលពីស្តុនធំជាងមុន, ប៊ីយ៉ែលវែងជាងមុន, វីឡឺប្រឺកាំងថ្មី, បំពង់ស៊ីម៉ាំងធំជាងមុន, High-pressure pumps និងអាប់ដេតលើ Software មួយចំនួន ជួយអោយរថយន្ត SUV នេះមានកម្លាំងរហូតដល់ ៨៨៨សេះ និងកម្លាំងបង្វិល ១ ០៥០ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ។

រថយន្តនេះអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៣,២វិនាទី និងល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែល Brabus អះអាងថាវាលឿនជាងរថយន្ត Bentley Bentayga Speed, Lamborghini Urus និង Porches Cayenne Turbo GT។

បន្ថែមពីនេះ Brabus ក៏បានបន្ថែមការគ្រប់គ្រង់ជាមួយប្រព័ន្ធ Air Suspension ដែលធ្វើអោយរថយន្តមានកម្ពស់ទាបជាមុន ២៥មីលីម៉ែត្រ និងបំពាក់ជាមួយថាសកង់ Brabus Monoblock Y “Platinum Edition” ទំហំ ២៣អ៊ីញ និងហ្វ្រាំងឌីសប្រភេទកាបូន ទំហំ ១៥,៧អ៊ីញ(ខាងមុខ) និង ទំហំ ១៤,២អ៊ីញខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម