Bugatti បានបង្ហាញចេញរថយន្ត Bolide ជារថយន្តកំពូលល្បឿនថ្មីមួយកាលពីខែតុលា ឆ្នាំ២០២០។ នៅខែសីហាឆ្នាំនេះដែរ ក្រុមហ៊ុនបានប្រកាសដាក់លក់រថយន្តនេះដោយមានផលិតត្រឹម ៤០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃប្រមាណ ៤,៧លានដុល្លារក្នុងមួយគ្រឿង។
ពេលនេះដែរ Bugatti Bolide ត្រូវបានបោះឆ្នោតក្លាយជារថយន្តកំពូលល្បឿនដែលមានការឌីហ្សាញស្អាតដាច់គេក្នុងលោក ពីកម្មវិធីមហោស្រពយានយន្តលើកទី៣៦ នៅទីក្រុងប៉ារីស។
ក្នុងអំឡុងកម្មវិធីដដែលនោះដែរ រថយន្ត Audi Q4 E-Tron Sportback ទទួលបានពានរង្វាន់ជារថយន្ត Showcar ស្អាតដាច់គេ ខណៈដែលរថយន្ត DS Aero Sport Lounge ជាប់ជារថយន្ត Concept ស្អាតដាច់គេក្នុងលោក៕