លើកនេះច្បាស់ការណ៍ហើយពីកាលបរិច្ឆេទផលិតឡានមហាកម្លាំងរបស់ Mercedes

នៅទីបំផុត កាលបរិច្ឆេទចូលរោងចក្រផលិតត្រូវបានកំណត់សម្រាប់រថយន្ត Mercedes-AMG One ដោយក្រោយពីបានពន្យារពេលអស់ជាច្រើនដងរួចមក រថយន្តនេះនឹងត្រូវចូលរោងចក្រផលិតនៅពាក់កណ្ដាលឆ្នាំ ២០២២។

រថយន្តនេះបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ២០១៧ ក្នុងនាមជារថយន្តមហាកម្លាំងមួយ ដែលប្រើប្រាស់ថាមពល Hybrid ដូចដែលក្រុមហ៊ុន Mercedes បានប្រើលើរថយន្តប្រណាំង Formula 1។ រថយន្តនេះនឹងមានកម្លាំងសរុបលើសពី ១០០០សេះឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលបង្ហាញមុខនៅឆ្នាំ២០១៧ ក្រុមហ៊ុន Mercedes និយាយថាខ្លួនត្រូវការពេលអភិវឌ្ឍន៍រថយន្តនេះរយៈពេល ១៨ខែបន្ថែមទៀត មុនចូលរោងចក្រផលិត ដែលក្រោយមកកាលបរិច្ឆេទផលិតត្រូវបានអូសបន្លាយជាបន្តបន្ទាប់។

យ៉ាងណាក្ដី នៅរយៈពេលចុងក្រោយនេះ Mercedes-AMG One ត្រូវបានគេប្រទះឃើញ​បើកបរសាកល្បងនៅលើទីលាន Nurburgring និងឃើញបើកបរលើផ្លូវសាធារណៈ​ថែមទៀតផង ដែលនេះជាការឲ្យសញ្ញាថាការអភិវឌ្ឍន៍​កាន់​តែ​ជិត​បញ្ចប់ និងត្រៀម​ចូលរោងចក្រផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម